នៅតែជារាជនីរបស់វិស័យហ្វាសសិនប្រចាំប្រទេសថៃដដែលសម្រាប់តារាសម្តែងស្រីល្បីល្បាញ chomismaterialgirl ដែលឈានមុខគេជានិច្ចក្នុងរឿងរៀបចំតុបតែខ្លួន។ ចុងក្រោយអ្នកម៉ែបង្ហាញខោថ្មីសម្រាប់ស្លៀកត្រៀមទទួលលោកតា Santa ក្នុងរដូវកាលបុណ្យណូអែលធ្វើអោយហ្វែនខ្លាប់ជាច្រើនពេញចិត្តចង់ទិញតាម ប៉ុន្តែសុំដកថយវិញបន្ទាប់ពីបានដឹងពីតម្លៃរបស់ខោស៊ិចស៊ីបញ្ចេញសាច់នោះ។

ខោដែលអ្នកនាង chomismaterialgirl បាននាំយកមកបង្ហាញជាហ្វាសសិនកំពូលចុងឆ្នាំនោះជាខោខៅប៉ូយរបស់ប្រែន mugler ប្រែល្បីខាងធ្វើអោយខោអាវចេញមកម៉ូតខុសដាច់ពីគេនៅក្នុងទីផ្សារ ហើយខោដែលតារាស្រីបានជ្រើសយកមកស្លៀកនោះជា Collection ថ្មីមានតម្លៃចន្លោះពី 705$-709$ នៅក្នុងទីផ្សារ។

ឃើញហើយទស្សនិកជនសុំដកខោនោះពីបញ្ជីទិញរបស់ពួកគេជាប្រញ៉ាប់ ព្រោះមិនមាននរណានឹកស្មានដល់ឡើយថាខោដែលមានសាច់ក្រណាត់តិចតួចនោះជាប្រែនល្បីដែលមានតម្លៃខ្ពស់ខ្លាំងដល់ថ្នាក់នោះនោះឡើយ។ អាចនិយាយបានថាគ្រប់ឈុតសម្លៀកបំពាក់ដែលអ្នកនាង chomismaterialgirl នាំយកមកណែនាំនៅតាមបណ្តាញសង្គមមិនមែនជាផលិតផលដែលរកទិញបានដោយងាយៗនោះឡើយ តារាស្រីពាក់និងណែនាំតែផលិតផលប្រែនប្រែនគុណភាពល្អតែប៉ុណ្ណោះ។
អត្ថបទដោយ សា



