Taew មិនខ្លាចបង្ហាញពិភព​លោកបង្អួត​រូប​ភាព​ផ្អែម​ល្ហែមជាមួយមិត្តប្រុសហាយសូររងចាំតែដំណឹងល្អ!

 ជីវិតរីករាយ សំណាងក្នុងរឿងស្នេហាសម្រាប់​គូស្នេហ៍​របស់​តួឯក​ស្រី​Taew Nathaphon Temeirak និង​ផ្អែមល្ហែម​លោក ហាយសូ Pranai Phonprapha ដែល​ពេលនេះ​ហាក់បីដូចជា​កំពុង​មាន​ទំនាក់ទំនង​ស្និទ្ធស្នាលគ្នា​ខ្លាំង​។ មានពេលដ៏ផ្អែមល្ហែម ជាមួយគ្នាមករហូតដែលអាចមើលឃើញគ្រប់ពេលវេលាហើយអាច នឹងមានដំណឹងល្អក្នុងពេលឆាប់ៗនេះ។
ហើយថ្មីៗនេះ តារាស្រី Taew បានបង្ហោះរូបផ្អែមល្ហែមនៅលើ IG  ធ្វើ​ឱ្យ​ស្រមោច​ឡើង​ពេញ​រូបភាព​គូស្នេហ៍​ផ្អែមល្ហែមលំដាប់​ខ្ពស់​ណាត់​គ្នា​ញ៉ាំ​អាហារ​ពេល​ល្ងាច​ប្រណីត​ជាមួយ​គ្នា​តែ២នាក់។ ជាមួយ​នឹង​ចំណង​ជើង​និយាយថា “យើងចូលចិត្តខ្លួនឯងពេលយើងនៅជាមួយអ្នក @baantepabkk មិនគួរអោយជឿ!!!” អាច​និយាយ​បាន​ថា​អាហារ​ពេល​ល្ងាច​នេះ​​ផ្អែម​ល្ហែម​រហូតហ្វេនៗចូលទៅសួរតើគ្រោងនឹងរៀបការពេលណាដែរ។
Eriya