ម្យ៉ាងដែល… តារាស្រីថៃដល់ថ្ងៃផ្តល់កំណើតបានចេញមុខប្រាប់ថាខ្លួនមានផ្ទៃពោះ!! Congratulation អ្នកនាង boompanadda ឆ្លងទន្លេរបានកូនប្រុស!

មុននេះបន្តិចមានតារាស្រីថៃច្រើនណាស់ត្រូវបានសង្គមរិះគន់ព្រោះមានអ្នកប្រើប្រាស់អ៊ិនធឺណែតម្នាក់ចេញផុសថា “មានសិល្ប:ការិនីល្បីពីរនាក់ពេលនេះពរពោះជិតគ្រប់ខែ ប៉ុន្តែមិនដែលផុសរឿងអាពារហ៍ពិពារហ៍ សង្ស័យ…” ដែលបានធ្វើអោយអ្នកលេងបណ្តាញសង្គមជាច្រើននាំគ្នាតាមចាប់កំហុសហើយចុងក្រោយក៏ចាប់បានថាជាតារាស្រីគំរូសង្គមអ្នកនាង boompanadda និងតារាកំប្លែងឈ្មោះសារ៉ាម្នាក់ (ដែលមិនបានរៀបការប៉ុន្តែសម្រេចចិត្តយកកូន)។
បន្ទាប់ពីត្រូវគេចាប់បានហើយនាំគ្នារិះគន់ក្នុងផ្លូវមិនល្អ កាលពីម្សិលមិញនេះអ្នកនាង boompanadda បានចេញមុខផ្តល់បទសម្ភាសន៍ប្រាប់ពីការពិត ដោយជាដំបូងនាងទទួលស្គាល់ថាខ្លួនជានារីដែលមានផ្ទៃពោះចាស់ខែក្នុងពត៌មាននោះមែន ប៉ុន្តែកូនប្រុសក្នុងផ្ទៃមិនមែនជាកូនឥតខាន់ស្លាចាប់កំណើតឡើងដោយការភ្លាត់ស្នៀតទេ តារាស្រីបានរៀបការជាមួយស្វាមីបច្ចុប្បន្នរួចរាល់ហើយកាលពីជាងបីឆ្នាំមុន (គ្រាន់តែមិនដែលចេញជាពត៌មានអោយនរណាបានដឹង) មានន័យថាយកកូនពេលនេះក៏មិនមានអ្វីខុសឆ្គងអ្វីដែល។
ចុងក្រោយថ្ងៃនេះថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកនាង boompanadda សម្រាលបានកូនប្រុសដោយសុវត្ថិភាពនិងមានសុខភាពល្អបំផុត។ តារាស្រីបាននាំយករូបភាពគ្រួសារបន្ទាប់ពីសម្រាលរួមមកចែកចាយនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួន បណ្តាលអោយមហាជនរីករាយជាមួយ ហើយនាំគ្នាចូលខមមិនសម្តែងក្តីរីករាយយ៉ាងច្រើនកុះករ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា