“ស្អាត-សង្ហារ” បំផុតលំដាប់ពិភពលោក!! Congratulation តារាប្រុសស្រីថៃ ៣ រូបបានជាប់ឈ្មោះជា TOP FACE OF THE YEARS 2022!!

កំពុងធ្វើអោយទស្សនិកជនថៃមានមោទនភាពហើយនាំគ្នាយកទៅចែកចាយបន្តជាច្រើនសន្ធឹកសន្ធាប់ សម្រាប់ចំណាត់ថ្នាក់ល្អៗដែលតួឯកប្រុសថៃ និងតារាស្រីខេផប់ចាប់ស្រវ៉ាបានក្នុងឆ្នាំ ២០២២។ Bright-Win ជាតារាប្រុសថៃដែលឡើងគ្រងតំណែងជាសិល្ប:ករមានទម្រង់មុខសង្ហារបំផុតនៅក្នុងតារាង “TOP FACE OF THE YEARS 2022” ត្រសងគ្នាជាមួយកញ្ញា lalalalisa_m រាជនីដែលផ្ទុះបំផុតក្នុងឆ្នាំនេះ។
កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ម្សិលមិញនេះខាង Twitter ​បានប្រកាសឈ្មោះតារាប្រុសស្រីដែលមានប្រជាប្រិយភាពបំផុត និងមានការទទួលស្គាល់ថាស្អាតសង្ហារបំផុតប្រចាំឆ្នាំ ដោយកញ្ញា lalalalisa_m សមាជិកក្រុម Blackpink ប្រជែងបានតំណែងលេខ ២ ចំណែកតួឯកប្រុស winmetawin និងលោក bbrightvc ជាដៃគូទទួលបានចំណាត់ថ្នាក់លេខ ៨-៩ បន្តបន្ទាប់គ្នា។
សរុបមកគឺមិនធម្មតាតែម្តង តារាថៃកំពុងវាយលុកទីផ្សារអន្តជាតិយ៉ាងជោកជាំ ឆ្នាំនេះ Lisa-Win-Bright បានជាប់លំដាប់ TOP 10 របស់តារាប្រកួតប្រជែង “TOP FACE OF THE YEARS 2022″។ ពួកគេបានធ្វើអោយទស្សនិកជន និងមហាជនទូទាំងពិភពលោកស្គាល់ប្រទេសថៃ និងគាំទ្រសិល្ប:ថៃកាន់តែច្រើនជាងមុន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា