ត្រកូលអភិជន ប៉ះ ត្រកូលអភិជន!! ក្រុមគ្រួសាររបស់តារាប្រុស peach_pachara ចាត់ចែងពិធីមង្គលការបែបឯកជនបំផុត!!

ស្ទើរតែមិនមានដំណឺងល្បីរន្ទឺអឺងកងដូចគូស្នេហ៍អ្នកមានផ្សេងឡើយ ចំពោះពិធីអាពារហ៍ពិពារហ៍របស់គូស្នេហ៍កូនស្រីមហាសេដ្ឋីរបស់ប្រទេសថៃ ជាមួយអ្នកប្រុសរបស់ត្រកូលអភិជន ដែលបានកើតឡើងកាលពីព្រឹកមិញនេះ។ ពួកគេចាត់ចែងតែគ្នាឯកយ៉ាងស្ងប់ស្ងាត់ប្រកបដោយសុភមង្គល ប៉ុន្តែមហាជនបានឃើញនិងបានចូលរួមសម្តែងក្តីរីករាយព្រោះមានតារាៗបាននាំយករូបភាពខ្លះៗមកចែកចាយក្នុងបណ្តាញសង្គម។
អបអរសាទកញ្ញា Pearpimpisa បងស្រីបង្កើតរបស់តួឯកប្រុស peach_pachara ពេលនេះបានប្តូរឈ្មោះមកជា “អ្នកនាង Pearpimpisa” ហើយ! នាងបានចាប់ដៃរៀបការជាមួយលោក pooh_phorn ទាយាទអ្នកស្នងតំណែងធុរកិច្ចធំលំដាប់ប្រទេសកាលពីព្រឹកថ្ងៃទី ២២ ខែវិច្ឆិកាថ្មីៗនេះ ដែលពិធីនោះមិនហឺហារ មិនអួចសម្ញែងភាពមានបានសូម្បីបន្តិច (គួរអោយស្ងប់ស្ងែង)។
ពិធីមង្គលការរបស់ត្រកូលអភិជនទាំងពីររៀបចំឡើងបែបសាមញ្ញៗធ្វើនៅផ្ទះរបស់ខ្លួន អញ្ជើញតែមិត្តភក្តិជិតស្និទ្ធ និងដៃគូធ្វើជំនួញសំខាន់ៗមកចូលរួម។ សម្រាប់អ្នកក្នុងវិស័យសិល្ប:វិញយើងឃើញមានតែលោក peach_pachara, Magie, Pokmindset ជាគ្រួសារកូនក្រមុំ និងកញ្ញា vjwoonsen, Sririta ដែលជាមិត្តក្នុងវិស័យ Business តែប៉ុណ្ណោះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា