ប្រិយមិត្តគ្រប់គ្នាប្រាកដជាជ្រាបហើយថា សព្វថ្ងៃនេះតារាចម្រៀងស្រីក្នុងផលិតកម្មសាន់ដេកញ្ញា វីរៈនិច តែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ មិនថាតាមរយៈការចេញបទចម្រៀងថ្មីៗនោះទេ សូម្បីតែការតុបតែងខ្លួនរបស់នាងក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងដែរ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងទៀត ដោយនាងបានជ្រើសរើសនូវសម្លៀកបំពាក់ ទាហាន យ៉ាងសមសួន ឈរថតនៅលើជ្រលងភ្នំ អមជាមួយនិងព្រៃព្រឹក្សាយ៉ាងខៀវស្រងាត់ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។
តាមរយៈរូបភាពនេះផងដែរ មហាជនជាច្រើនបាននាំគ្នាសរសើរដល់ស្ទាយ៍តុបតែងខ្លួនបែបប្លែកៗរបស់តារាស្រីរូបនេះ ពិសេសគឺតែងតែធ្វើឲ្យគ្រប់គ្នាលង់ស្រលាញ់និងរូបសម្រស់នាងគ្រប់ពេលតែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី