មានអោបចង្កេះគ្នាទៀត!! Nonkul – Aff_taksaorn ផុសរូបគូញឹកញាប់រហូតហ្វែនខ្លាប់សង្ស័យថាជាគូស្នេហ៍ពិតប្រាកដ!
ជាគូតួឯកប្រុសតួឯកស្រីខុសវ័យដែលកំពុងចូលខ្លួនមកអង្រួនចិត្តរបស់ទស្សនិកជនក្នុងប្រទេសថៃ និងក្រៅប្រទេសយ៉ាងខ្លាំងក្លាសម្រាប់គូរបស់លោក Nonkul – Aff_taksaorn នៅក្នុងរឿង “หารักด้วยใจเธอ” ដែលត្រៀមចេញចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។ សាច់រឿងថ្មីទាក់ទាញធ្វើអោយហ្វែនខ្លាប់រញ្ជួយចិត្ត តែក៏មិនដល់ភាពត្រូវរ៉ូវចុះសម្រុងរបស់តារាទាំងពីរដួងដែរ ចុងក្រោយខាងប្រុសផុសរូបគូធ្វើអោយអ្នកតាមដានផ្តល់ភ្លើងខៀវអោយគ្រប់គ្នា។

ថ្មីៗនេះនៅក្នុងអ៊ិនស្តាក្រាមលោក Nonkul បានផុសរូបគូយ៉ាងស្រស់ស្អាតសង្ហារដែលមានតួឯកស្រីសំណប់ចិត្តនៅខាងៗព្រមជាមួយ Caption សសេរថា “ចេញធ្វើការងារសង្គមជាមួយ Boss បាទ @aff_taksaorn 😚 #gmmtv2023 #หารักด้วยใจเธอ #findyourself” នាំអោយអ្នកប្រើប្រាស់អ៊ិនធឺណែតជាច្រើនចូលខមមិនសម្តែងចំណាប់អារម្មណ៍លើភាពស៊ីសង្វាក់របស់ពួកគេយ៉ាងច្រើនកុះករ។

អ្នកគាំទ្រនាំគ្នាចូលខមមិនដូចជា “សង្សារក្នុងជីវិតពិតមែនទេនៀក🙊”, “Bossអីគេ កៀកបែបនេះមិត្តស្រីតែម្តងទៅ 😍😍”, “គូព្រេងអោយច្បាស់ក្រឡែត❤️”,”ដៃអះ អោបគេខ្លាំងម្ល៉េះ” និងខមមិនប្រាប់ថាពួកគេមានទំនាក់ទំនងលើសពីមិត្តរួមការងារជាច្រើនផ្សេងទៀតយ៉ាងច្រើនហូហែរ។



