តើមូលហេតុអ្វីដែលធ្វើឱ្យ Cherry ​ទទួល​យកការងារ​សម្ដែងជាលើកដំបូងបន្ទាប់​ឈប់អស់រយៈពេល៨ឆ្នាំ!

តារាល្បីឈ្មោះមួយរូបទៀត ដែលត្រូវបានមហាជនទូទាំងប្រទេសស្រលាញ់ចូលចិត្តសម្រាប់ Cherry Khemapsorn ដែលថ្មីៗនេះ ឃើញថានាងបាត់មុខពីវិស័យសិល្បៈ ហើយងាកមកធ្វើជាសាស្ត្រាចារ្យពិសេស។ ប៉ុន្តែថ្មីៗនេះCherry Khemapsorn បានស្ទាក់ស្ទើរក្នុងការទទួលយក​រឿងមកថត​ក្នុង​រយៈពេល ៨​ឆ្នាំ​កន្លង​មក​នេះ ។ ដោយក្នុងនោះនាងបាន​លាតត្រដាង​ថាហេតុអ្វីយល់ព្រមទទួលរឿងថ្មីមួយនេះ។ ដំបូងនាងគិតថាមកពីរឿងនេះជាប្រភេទគ្រួសារហើយពេលដែលអានស្រ្គីបហើយក៏ចូលចិត្តខ្លាំង។

ចំណែកឯតួប្រុសវិញគឺក្មេងជាងនាងខ្លាំងដែរ តែគិតថាអាចនឹងសាកសមនឹងគ្នាដោយសារតែធ្លាប់រួមការងារជាមួយគ្នា។ នាងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់រឿងមួយនេះហើយគិតថាខ្លួនត្រូវតែប្រឹងប្រែងខ្លាំងព្រោះខានសម្ដែងយូរណាស់មកហើយ មានអារម្មណ៍ដូចចូលប្រលូកលើកដំបូងអញ្ជឹង។ ទោះ​បី​ជា​សាច់​រឿង​មិន​សប្បាយ​ចិត្ត​គ្រប់​ពេល​ក៏​ដោយមានបញ្ហាគ្រួសារច្រើន តែក៏សូមឱ្យរង់ចាំ​តាមដាន​រឿង​ភាគ​ថ្មី​របស់​នាង។
eriya