សង្ស័យភ្លើងស្នេហ៍ថ្មីនឹងឆេះឡើងក្នុងពេលឆាប់ៗ😍😍!! ទស្សនិកកំពុងយកចិត្តទុកដាក់សង្កេតពីទំនាក់ទំនងរបស់លោក peach_pachara និងកញ្ញា supassra_sp !!

បានផ្លាស់ប្តូរស្ថានភាពបេះដូងមកជាមនុស្ស Single ទាំងអស់គ្នាហើយសម្រាប់តារាសម្តែងប្រុសនិងអ្នកធុរកិច្ចរយលាន peach_pachara ជាមួយកញ្ញា supassra_sp ដែលថ្មីៗនេះបានបង្ហាញមុខនៅក្នុងរឿងភាគថ្មីជាមួយគ្នាដល់ទៅពីររឿងជាប់ៗគ្នា។ ចុងក្រោយមើលឃើញ Something ចម្លែកៗកើតមានឡើងរវាងតារាប្រុសតារាស្រី ហើយនាំគ្នាប្រកាសចង់អោយពួកគេក្លាយជាគូស្នេហ៍តារាគូថ្មីរបស់វិស័យសិល្ប:។
លោក peach_pachara និងកញ្ញា supassra_sp បានសម្តែងរួមគ្នានៅក្នុងរឿង “รากแก้ว” កំពុងចាក់ផ្សាយក្នុងបុស្តិ៍លេខ៣ និងរឿង “Faceless Love รักไม่รู้หน้า” ដែលត្រៀមចេញផ្សាយដើមឆ្នាំ ២០២៣ ក្នុងបុស្តិ៍ GMMTV។ អ្នកទាំងពីរសម្តែងសម ហើយគួរអោយស្រលាញ់ខ្លាំងណាស់ពេលបាននៅក្បែរ សម្តែងរួម និងធ្វើការងារជាមួយគ្នា សមគ្នារហូតបណ្តាលអោយអ្នកគាំទ្រដាក់សំណូមពរអោយបើកចិត្តស្រលាញ់គ្នាក្នុងជីវិតពិត។
នៅពេលតារាប្រុស peach_pachara ផុសរូបកញ្ញា supassra_sp ចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនព្រមជាមួយ Caption សសេរថា “Between the take 🎬” មានហ្វែនខ្លាប់បានចូលមកខមមិនថា “ចង់អោយគូនេះស្រលាញ់គ្នាមែនទែនណាស់ ខ្ញុំស្រលាញ់ខ្លាំង ហើយពេលនេះ Single ទាំងពីរនាក់ទៀត 😍😍”។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា