មិនទាន់បានប៉ុន្មានផងKao លាចេញពីប៉ុស្តិ៍លេខ៣ទៅថត​ឱ្យGMMទៅហើយ!

 តារា​ស្រី​ល្បី​បាន​លា​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ថ្មីៗ​នេះ​លេច​មុខ​ចូល​រួម​ក្នុង​ប៉ុស្តិ៍ GMMTV។ ជា​តារា​ស្រី​វ័យ​ក្មេង​ដ៏​ល្បី​មួយ​រូប​ទៀត​ដែល​មាន​រឿង​ភាគ​ឲ្យ​មើល​គ្នា​ជា​បន្ត​បន្ទាប់ Rak Keo ដែលត្រូវចាក់ផ្សាយឱ្យមើលតាមប៉ុស្តិ៍លេខ៣ ។ ប៉ុន្តែថ្មីៗនេះ Kao Supassara បានទម្លាយថា ខ្លួនបានផុតកុងត្រាជាមួយប៉ុស្តិ៍លេខ៣ រួចហើយ និងបានផ្លាស់ប្តូរទៅផលិតកម្មថ្មីមួយទៀត។

ហើយកាលពីយប់មិញនេះ (22 វិច្ឆិកា 2022) Kao បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ #GMMTV2023 ដើម្បីប្រកាសសម្ពោធរឿងភាគទាំងអស់ដែលនឹងចាក់ផ្សាយក្នុងឆ្នាំ 2023 របស់ប៉ុស្តិ៍ GMMTV2 មានរឿងភាគ ហៅថា Face less love ស្នេហ៍គ្មានមុខដោយនាងនឹងសម្ដែងជាមួយនឹង Peach Phachara និង Dew Jirawat ដែលបញ្ជាក់ថា ក្នុងវិស័យសិល្បៈ ពេលនេះនាងមិនទាន់ចូលផលិតកម្មណាមួយច្បាស់លាស់នោះទេទាំងស្រុង។យ៉ាង​ណា​ប្រិយមិត្ត​ត្រូវ​រង់​ចាំ​តាមដាន​ការងារ​និង​បន្ត​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក។