កាលពីម្សិលមិញនេះ តារាចម្រៀងបរទេសល្បីឈ្មោះលោក Justin Bieber បានសម្រេចបំណងរៀបការជាមួយនឹងគូស្នេហ៍លោកកញ្ញា Hailey Baldwin ហើយ។
ក្នុងនោះផងដែរ ថ្វីត្បិតតែកម្មវិធីមង្គលការរបស់តារាចម្រៀងប្រុសរូបនេះ រៀបចំឡើងដោយស្ងាត់ៗបន្ដិចមែន តែនៅតែអ៊ូអរនិងរ៉ូមែនទិចខ្លាំងដដែល ហើយអ្វីដែលពិសេសនោះគឺគេបានឃើញលោក Justin Bieber តាមមើលថែភរិយាគ្រប់ពេលវេលាតែម្ដង។
លើសពីនេះទៅទៀត នៅថ្ងៃមង្គលការនេះផងដែរ គ្រប់គ្នាក៏សង្កេតឃើញលោក Justin Bieber បានកាត់សក់ខ្លីមើលទៅពិតជាសង្ហាជាងកាលពីមុនខ្លាំងណាស់៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី