ភ្ញាក់ផ្អើលពេញអាស៊ី! Yaya បង្ហាញមុខនៅ GMMTV តើពិតជាឈប់ពីប៉ុស្តិ៍លេខ៣មែនឬយ៉ាងណា

 ពេល​ដែល​ក្រុមហ៊ុនកម្សាន្ត​ដ៏​ល្បី GMMTV សម្ពោធ​រឿង​ថ្មី​ដូច​ជា The Interestដែលជាស្នាដៃភាពយន្តថ្មីរបស់តារាប្រុសកំពុងតែល្បីខ្លាំងបំផុតក្នុងប្រទេសថៃគឺគ្មាននរណាលោក Bright Wachirawit Chiva-aree ដែលត្រៀមនឹងសម្ដែងជាមួយកំពូលវីរនារីប្រចាំប៉ុស្តិ៍ផ្សេងគ្នាគឺ Yaya Urassaya ក្នុងភាពយន្តឆ្លុះបញ្ចាំងសង្គម។


ព្រឹត្តិការណ៍​នេះ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​សម្ដែង​ជា​ផ្លូវ​ការ​លើក​ដំបូង​របស់​ Bright និង Yaya។ ហើយ​នេះ​ជា​ការ​ចូល​រួម​លើក​ដំបូង​របស់​ Yaya ក្នុងក្រុមហ៊ុន GMMTV ផង​ដែរ…. ​វា​ជា​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល អ្នក​គាំទ្រ​អាច​មើល​វា​បាន​ឆាប់ៗ​នេះ​នៅ​ក្នុង​រោងកុន ហើយយើងក៏អាចមើលឈុតខ្លីនៅខាងក្រោមនេះផងដែរ។
Eriya