ចំពោះទំនាក់ទំនងរបស់លោក songkarn_tae និងកំពូលតារាសម្តែងស្រីដែលល្បីល្បាញបំផុតនាពេលបច្ចុប្បន្ននេះកញ្ញា aff_taksaorn ពួកគេនៅតែជាគ្រួសារដែលទស្សនិកជនតាមដានយ៉ាងយកចិត្តទុកដាក់ បើទោះបីជាពេលនេះទាំងពីរនាក់បានលែងលះចែកផ្លូវដើររៀងៗខ្លួនហើយក៏ដោយ។ ចុងក្រោយជួយគ្នាបំពេញតួនាទីជាអណាព្យាបាលរល្អបស់កូនបានយ៉ាងគួរអោយស្ងប់ស្ងែងដោយថ្ងៃនេះលោក songkarn_tae ទៅផ្តល់កំលាំងចិត្តអោយកូនស្រីជំនួសអតីតភរិយាដែលកំពុងមមាញឹកជាមួយការងារសម្តែង។

ខណ:ពេលដែលតារាស្រី aff_taksaorn ត្រូវបង្ហោះរូបភាពកម្មវិធីបើកសម្ភោធរឿងថ្មីសម្រាប់ឆ្នាំ ២០២៣ និងវីដេអូ Teaser ផ្សេងៗ លោក songkarn_tae បាននាំយករូបហើយវីដេអូរបស់កូនស្រីនៅទីលានលេងកីឡាមកផុសនៅក្នុងអ៊ិនស្តាក្រាមព្រមជាមួយសារសសេរថា “ចាប់ផ្តើមហ្វឹកហាត់ខ្លួនដើម្បីទៅចូលរួម FIFA World Cup 2030!អរគុណបងសាយសម្រាប់រូបភាពស្អាតៗបាទ”។

ផុសរបស់លោកមហាសេដ្ឋីធ្វើអោយមិត្តភក្តិ និងហ្វែនខ្លាប់ជាច្រើននាំគ្នាចូលមកកោតសសើរទឹកចិត្តស្រលាញ់ដែលគាត់មានចំពោះកូនស្រី និងការជួយសហការណ៍ជាមួយអតីតភរិយាក្នុងកំឡុងពេលដែលនាងមិនអាចឆ្លៀតពេលមកបំពេញនាទីជាម្តាយល្អបាន។ យ៉ាងណាគ្រួសារនេះក៏នៅតែគួរអោយស្រលាញ់ជានិច្ច!!
អត្ថបទដោយ សា



