Taew-Nai កៀកដៃគ្នាចូលរួមមង្គលការមិត្តភ័ក្តិ ត្រៀម​ខ្លួនសម្រាប់មង្គលការខ្លួន​ហើយ​ឬ​នៅ!

ពេលនេះបានទាក់ទងជាមួយគ្នាមួយរយៈហើយសម្រាប់តួឯកស្រី Taew Nathaphon និងផ្អែមល្ហែមលោក ហាយសូ Nai Pranai ។ ចំណែក តារាល្បីៗភាគច្រើនបានរៀបការ និងមានស្នងមរតកហើយ ប៉ុន្តែ​គូ​នេះ​នៅ​តែ​មិន​មាន​ដំណឹង​ល្អ​ដូច​គូ​ផ្សេង​ទៀត​ឡើយ។ ថ្មីៗ​នេះ​ពួក​គេ​បាន​រួម​គ្នា​អបអរ​មង្គល​ការ​របស់ Prae Chirathivat ជាមួយ “Prabhu Phornprapha” អ្នក​ស្នង​មរតក​ទាំង​ពីរ​ខ្ទង់​ពាន់​លាន។ ទន្ទឹមនឹងនេះដែរ Taew បានបង្ហោះសារ ជាមួយចំណងជើងថា “អបអរសាទរអ្នកទាំងពីរ” ។

ក្នុងនោះដែរ អ្នកគាំទ្រក៏នាំគ្នាបញ្ចេញមតិសួរថា តើអ្នកបានមកចូលរួមពិធីការមង្គលការគេមានគិតចង់រៀបចំពិធីរៀបការខ្លួនឯងដែរឬទេ។ ចំណែកអ្នកខ្លះទៀតក៏ថា គូនេះជិតមានដំណឹងល្អចុងឆ្នាំនេះ ហើយពួកគេមានមុខស្រដៀងគ្នាខ្លាំងណាស់ ។ល។
Eriya