ជាគូដែលអ្នកគាំទ្រលើកដៃសរសើរមិនដាច់ពីមាត់សម្រាប់លោក Nine Napat និង Baifern Pimchanok។ ថ្មីៗនេះភាគីខាងស្រី Baifern លេចមុខរួមការងារជាមួយផលិតកម្ម GMMTV ក្នុងរឿង “សម្រស់ថ្មីគ្មានបេះដូងក្លែងក្លាយ” ដែលជារឿងលំនាំរឿងភាគល្បីពីប្រទេសកូរ៉េដូចជា MY ID IS GANGNAM BEAUTY រួមជាមួយនឹងតួឯកប្រុសជាទីស្រលាញ់ដូចជា Win Metawin ដែលគ្រាន់តែរូបភាពក្នុងកម្មវិធីសម្ពោធនោះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្រុកចូលLike និងcomment រហូតដល់វាជាបញ្ហាថាតើនឹងមានសង្គ្រាមរវាងគ្នា Nine-Baifern VS Win- Baifern ឡើងឬអត់?
ជុំវិញរឿងនេះ ពិធីករដ៏ល្បីវ័យក្មេងKanchai ដែលជាមេក្រុមប្រុសសង្ហាក្នុងវិស័យសិល្បៈដោយក្នុងនោះក្រុមនោះមានទាំងលោក និងលោក Win នៅក្នុងនោះ។ ចេញមកនិយាយពីរឿងនេះក្នុងកម្មវិធីព័ត៌មានKanchaiនិយាយថា Winជាកូនប្រុសខ្លួនចំណែកNine គឺជាកូនប្រុសច្បងរបស់ខ្លួនដូចគ្នា។
អញ្ចឹងតើ Win ទៅក្លាយជាគូជាមួយបងថ្លៃរបស់ខ្លួនដោយរបៀបណា? បន្ទាប់មកKanchai បាននិយាយថា “រអិលចេញពីមាត់របស់ខ្ញុំបាត់” ។ រឿងនេះបានធ្វើឱ្យអ្នកគាំទ្រនាំគ្នាគិតថាអ្នកនៅផ្ទៃក្នុងច្បាស់ជាដឹងទំនាក់ទំនងរបស់BaifernនិងNine Naphatជាក់ជាមិនខាន។




