គាំទ្រខាងណាដែរ! សង្គ្រាមហ្វេនឃ្លឹបគាំទ្រគូស្នេហ៍ក្នងឆាករវាងNine-Baifern និងWin-Baifern!

ជា​គូ​ដែល​អ្នក​គាំទ្រ​លើក​ដៃ​សរសើរ​មិន​ដាច់​ពី​មាត់​សម្រាប់​លោក Nine Napat និង Baifern Pimchanok។ ថ្មីៗ​នេះ​ភាគី​ខាង​ស្រី​ Baifern លេច​មុខ​រួម​ការងារ​ជាមួយ​ផលិតកម្ម GMMTV ក្នុង​រឿង “សម្រស់​ថ្មី​គ្មាន​បេះដូង​ក្លែងក្លាយ” ដែលជារឿងលំនាំរឿងភាគល្បីពីប្រទេសកូរ៉េដូចជា MY ID IS GANGNAM BEAUTY រួមជាមួយនឹងតួឯកប្រុសជាទីស្រលាញ់ដូចជា Win Metawin ដែលគ្រាន់តែរូបភាពក្នុងកម្មវិធីសម្ពោធនោះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្រុកចូលLike និងcomment រហូត​ដល់​វា​ជា​បញ្ហា​ថា​តើ​នឹង​មាន​សង្គ្រាម​រវាង​គ្នា​ Nine-Baifern VS Win- Baifern ឡើងឬអត់?

ជុំវិញ​រឿង​នេះ ពិធីករ​ដ៏​ល្បី​វ័យក្មេងKanchai ដែល​ជា​មេក្រុម​ប្រុស​សង្ហា​ក្នុង​វិស័យ​សិល្បៈដោយក្នុង​នោះ​ក្រុម​នោះ​មាន​ទាំង​លោក និង​លោក Win នៅ​ក្នុង​នោះ។ ចេញ​មក​និយាយ​ពី​រឿង​នេះ​ក្នុង​កម្មវិធី​ព័ត៌មាន​Kanchai​និយាយថា Winជាកូនប្រុសខ្លួនចំណែកNine គឺជាកូនប្រុសច្បងរបស់ខ្លួនដូចគ្នា។
អញ្ចឹងតើ Win ទៅក្លាយជាគូជាមួយបងថ្លៃរបស់ខ្លួនដោយរបៀបណា? បន្ទាប់មកKanchai បាននិយាយថា “រអិលចេញពីមាត់របស់ខ្ញុំបាត់” ។ រឿងនេះបានធ្វើឱ្យអ្នកគាំទ្រនាំគ្នាគិតថាអ្នកនៅផ្ទៃក្នុងច្បាស់ជាដឹងទំនាក់ទំនងរបស់BaifernនិងNine Naphatជាក់ជាមិនខាន។
Eriya