ដូចយកហាងមកដាក់នៅផ្ទះ បន្ទប់ដាក់ស្បែកជើងរបស់តារាស្រីតួអង្គអ្នកម្ដាយក្នុងរឿងដកសោក…

អូហូច្រើនអីយ៉ាងនេះ ភ្ញាក់ពីគេងមកដូចដើរហាងមានស្បែកជើងគ្រប់ម៉ាកគ្រប់ម៉ូតឲជ្រើសរើសពាក់ជារៀងរាល់ថ្ងៃ! បើកបង្ហាញបន្ទប់ដាក់ស្បែកជើងរបស់តារាសម្ដែងស្រីជើងចាស់សម្រស់នៅតែស៊ិចស៊ីនាង Jeab Sopidnapa មានស្បែកជើងជាច្រើនប្រភេទម៉ាកល្បីៗទិញទុកច្រើនឆ្នាំ តម្រៀបគ្នាជាជួរៗកំពស់ចង់ដល់ដំបូលហើយ។

តារាស្រីនាង Jeab Sopidnapa ជាអ្នកសម្ដែងស្រីតែងតែបានឲជ្រើសរើសដើរតួឡូយឆាយមានទ្រព្យ មិនខុសពីក្នុងរឿងប៉ុន្មានទេជីវិតពិតក្រៅការសម្ដែងរបស់តារាស្រីនាង Jeab ក៏ជាតារាស្រីដែលស្ដុកស្ដម្ភមួយរូបផងដែរ ព្រោះក្រៅពីអាជីពជាអ្នកសម្ដែងរូបនាងក៏មានអាជីវកម្មផ្ទាល់ខ្លួន ថែមមានស្វាមីជាអ្នកជំនួញជោគជ័យមួយរូបទៀតផង។ តោះមកមើលផ្នែកមួយនៃបន្ទប់ដាក់ស្បែកជើងរបស់ Jeab Sopidnapa បន្ដិចមើលយ៉ាងណាដែរ៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ