Lydia សម្រាលកូនទី 3 ហើយខ្លាំងជាងមុនចាប់លើក Matthew ថើបយកៗសម្លេងគាំទ្រកូនទី 4 ច្បាស់ជាមាន! មានរូបភាព

រឿងស្រលាញ់យកចិត្តទុកដាក់គឺលេខមួយហើយ សក្ដិសមនិងរហ័សានម #គូរស្វាមីភរិយាកំពូលជើងខ្លាំងលំដាប់ជួរមុខក្នុងវិស័យសិល្បៈពិតៗសម្រាប់ Lydia Sarunrat និង Matthew Dean 

ជាពិសេសបំផុតនោះនៅពេលបានឃើញរូបភាពដែលទើបនិងនាំយកមកបង្ហោះនៅលើបណ្ដាញសង្គមថ្មីៗ IG ឈ្មោះ  @matthew.deane1  ដែលមកអមជាមួយឃ្លាថា “បងខ្ទើយប្រាប់ អូនត្រូវតែលើកបងបាន  Our love has no boundaries!”

After Footer (Active) - damrei Mr1 Zone2

ដោយរូបភាពនេះជារូបភាពផ្អែមល្ហែម ខណៈពេល Lydia បញ្ចេញភាពខ្លាំងនិងរឹងមុំារបស់រាងកាយ ដោយការចាប់ពស្វាមីមាឌធំជាងខ្លួន Matthew កៀវចង្កេះជាប់ ថែមទាំងព្យាយាមថើបមាត់ស្វាមីទៀតផង កូនទីបីហើយខ្លាំងក៏ខ្លាំងរ៉ូមែនទិកក៏មិនធម្មតា

ខណៈពេលជាមួយគ្នានេះខាងមិត្តភ័ក្ដបងប្អូនអ្នកស្និតស្នាល រួមទាំងអ្នកគាំទ្រ សុទ្ធតែប្រញាប់ចូលមកបញ្ចេញមតិយោបល់ព្រមទាំងចុចឡាយអោយមេដៃអោយបេះដូងរាប់ម៉ឺន ជាពិសេសនៅមានបង្អាប់ទៀតថា លោកប៉ាអ្នកម៉ាក់ស្រលាញ់គ្នាផ្អែមល្ហែមរោលរាលបែបនេះ….ឃើញដំរុយកូនទី 4 ចូលមកបណ្ដើរៗហើយ

អត្ថបទដោយ : នីត្តា