តារាស្រី sriritajensen ត្រូវជាអ្វីហ្នឹងគូស្វាមីភរិយាអភិជន? ហេតុអ្វីពួកគេត្រូវក្រាមនាងនិងស្វាមី?

មហាជនទូទាំងប្រទេសនាំគ្នាក្តុកក្តួលតាមនៅពេលបានឃើញរូបភាពមង្គលការកូនៗរបស់គ្រួសារត្រកូល Chirathivat និងត្រកូល Narongdej ដែលជាកំពូលអ្នកមានបំផុតប្រចាំប្រទេសថៃ។ ទាំងអស់គ្នាស្ងប់ស្ងែងជាមួយការចងសម្ព័ន្ធមិត្តរវាងគ្នានឹងគ្នា ហើយក៏សសើរកូនក្រមុំកូនកំលោះទាំងពីរនាក់ដែលចេះរកគ្នាឃើញ រកបានអ្នកមានឋាន:អភិជនដូចគ្នាដូចនៅក្នុងរឿងភាគ។
ក្រៅពីចំណាប់អារម្មណ៍ពីភាពមានបានសម្បូរសប្បាយរបស់គ្រួសារទាំងសងខាងហើយ ទស្សនិកជននាំគ្នាសង្ស័យថាតារាស្រី sriritajensen ត្រូវជាអ្វីជាមួយកូនក្រមុំកូនកំលោះ ហេតុអ្វីអ្នកអភិជនទាំងពីនោះត្រូវក្រាបសំពះសុំពរសិរីសួស្តីពីនាងក្នុងពិធីមង្គលការ?
ផ្អែកតាមរូបភាពដែលអ្នកនាង sriritajensen និងលោក kornnarongdej បាននាំយកមកផុសនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនជាមួយសារសសេរស្វាគមន៍សមាជិកថ្មីចូលក្នុងត្រកូល អ្នកគាំទ្រសន្មត់ថាតារាស្រីនិងស្វាមីតាមពិតទៅជាចាស់ទុំរបស់កូនកំលោះ ជាអ្នកស្នងតំណែងធំក្នុងគ្រួសារ “Narongdej”។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា