តារាប្រុសលោក Gosinបង្ហាញមុខភរិយាលើកទី១ព្រមជាមួយរូបភាពថ្ងៃមង្គលការ ដំបូងគិតថាមិនការទេ….

តារាសម្ដែងប្រុសដែលតែងលេងជាតួអង្គចិត្តអាក្រក់តួអង្គខូចយ៉ាងជំនាញក្នុងរឿងភាគថៃលោក Gosin Rachakrom    ពេលនេះទម្លាយរឿងជីវិតពិតស្នេហាក្រៅឆាកសម្ដែងរបស់ខ្លួន ព្រមបង្ហាញមុខភរិយាក្នុងកម្មវិធីជាលើកដំបូង ស្រលាញ់គ្នាយូរឆ្នាំហើយទើបតែមានពិធីមង្គលការនាពេលថ្មីៗនេះ។

ដោយលោក Gosin Rachakrom បានឲដឹងផងដែរថាភរិយារបស់លោកមិនមែនជាអ្នកក្នុងរង្វង់សិល្បៈទេ អ្នកទាំងពីរទាក់ទងមើលចិត្តគ្នា១៦ឆ្នាំហើយ ហើយពិធីមង្គលការរបស់អ្នកទាំងពីរទើបតែធ្វើឡើងកាលពីថ្ងៃទី៦ ខែវិច្ឆិការកន្លងទៅនេះ។ ដំបូងឡើយអ្នកទាំងពីរបានគិតគ្នាថាមិនធ្វើពិធីអ្វីនោះឡើយព្រោះស្រលាញ់គ្នាយូរឆ្នាំហើយគិតថាចង់មានកូនតែម្ដង តែលោកឪពុករបស់លោកបានណែនាំថាគួរតែធ្វើពិធីខ្លះទោះមិនធំក្ដី ត្រូវបំពេញមុខខាងស្រីដើម្បីឲគ្រួសារចាស់ទុំសាច់ញាតិខាងគេដឹងថាយើងបានទៅស្ដីកូនគេជាគូអនាគតហើយ។ ទើបមានពិធីមង្គលការបែបក្នុងតំបន់រៀបចំឡើងនៅផ្ទះខាងស្រី ថែមទាំងមានតារាៗមិត្ដសម្លាញ់មកចូលរួមក្នុងនោះក៏មានតារាស្រីនាង Mint Chalida មកផងដែរថែមទាំងបង្ហោះរូបជូនពរគូស្នេហ៍ទាំងពីរធ្វើឲគ្រប់គ្នាដឹងថាពេលនេះលោក Gosin Rachakrom  រៀបការហើយ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ