តារាស្រីល្បីជាច្រើនរូបឈរប្រកៀកស្មារនៅក្នុងកម្មវិធីរបស់ប្រេនល្បីBulgariបង្ហាញភាពស្និទ្ធសម្រស់គ្មាននរណាចាញ់នរណាឡើយ!

ជាតារាស្រីសម្ដែងសេរី សម្រស់ចែងចាំងមិនចេះអន់ថយ​សម្រាប់​តួ​ស្រី​មាន​មន្ត​ស្នេហ៍ Min Peachya តែងមានការងារជាច្រើន រួមទាំងរឿងភាគ ថតស្ពតពាណិជ្ជកម្ម ពិធីករផ្សេងៗ និងចូលរួមព្រឹត្តិការណ៍ហ្វេសិនធំៗផងដែរ។ ចុងក្រោយនេះ គេក៏ឃើញ Min Peachya ចូលរួមកម្មវិធីមួយដែលពោលពេញទៅដោយតារាស្រីលំដាប់ជួរមុខរបស់វិស័យសិល្បៈថៃដូចជា Ann Thongprasom, Mai Davika, Margie Rasri ។

Min បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតនៅក្នុងឈុតរ៉ូបគ្មានខ្សែរពណ៌ស និងមានត្បូងចែងចាំងនៅលើរ៉ូបផងដែរ។ នៅក្នុងព្រឹត្តិការណ៍នោះ ដែលជាម៉ាកយីហោប្រណិតលំដាប់ពិភពលោកដូច Bulgari បាននិយាយ ម្នាក់ៗ ស្អាត​ណាស់​មិន​អាចមាននរណាលើសនរណាបាន​ទេ ជារឿងមួយដែលធ្វើ​ឱ្យហ្វេនៗពេញចិត្តផងដែរ។

Eriya