Pu Praiya សរសើរមិនដាច់ពីមាត់បន្ទាប់​ពី​បាន​ជួប​ដៃ​គូ​ដ៏​ក្តៅ​គគុក Billkin-PP!

ពួក​គេ​គឺ​ជា​គូ​ដែល​ក្តៅ​បំផុត​នៃវិស័យសិល្បៈ​កម្សាន្ត​​ ដែលជាតួឯកក្នុងរឿង​ แปลรักฉันด้วยใจเธอ «I Told Sunset About You» ហើយជាមួយនឹងភាពគួរឱ្យរបស់អ្នកទាំងពីរ មិនថាធ្វើការជាមួយអ្នកណា ឬជួបអ្នកសិល្បៈចំណាស់ណាម្នាក់ក្នុងវិស័យណាមួយឡើយ គឺតែងតែមានការសសើរថាពួកគេទាំងពីរគួរឲ្យស្រលាញ់ និងសុភាពដូចក្មេងដែលយល់ចិត្ត ហើយក៏មានភាពទាក់ទាញផងដែរ។

ថ្មីៗនេះ (24 ខែវិច្ឆិកា 2022) Pu Praiya បានបង្ហោះរូបភាពជាមួយ Billkin-PP នៅលើ Instagram  ទន្ទឹមនឹងការបញ្ជាក់ Caption ខ្លីៗថា ក្មេងៗពិតជាគួរឲ្យស្រលាញ់ណាស់ រីករាយដែលបានឃើញប្អូន @pp.kritt @bbillkin ។ បន្ទាប់ពីនោះមក ក៏មានអ្នកគាំទ្រជាច្រើនបានចូលចិត្ដសរសើរពីសម្រស់Pu និងភាពគួរឱ្យស្រលាញ់ របស់Billkin-PP យ៉ាងច្រើនសន្ធឹកសន្ធាប់។
Eriya