បានក្លាយជាម្តាយកូនមួយ សម្រាប់តារាសម្តែងដ៏មានប្រជាប្រិយភាព Park Shin-hye ដែលបានផ្តល់កំណើតឱ្យកូនប្រុសដំបូងរបស់នាង Choi Joo Won កាលពីថ្ងៃទី 31 ខែឧសភា ឆ្នាំ២០២២ ។ បន្ទាប់ពីរៀបការជាមួយនឹងតារាសម្តែង Choi Tae Jun កាលពីដើមឆ្នាំ 2022 ។ បច្ចុប្បន្ននេះ Park Shin Hye បន្តដើរតួជាអ្នកម្តាយពេញម៉ោង សុំសម្រាកក្នុងវិស័យនេះមួយរយៈធំ។
ប៉ុន្តែថ្មីៗនេះមានអ្នកគាំទ្រ ឃើញ Park Shin Hye រួមជាមួយស្វាមីនាង Choi Tae Joon បានចូលរួមតុអាហារជាមួយគូស្នេហ៍ Sooyoung និង Jung Kyung Ho សមាជិកក្រុម Girls’ Generation។ Park Shin Hye និង Sooyoung ជាមិត្តជិតស្និទ្ធនឹងគ្នាអស់ជាច្រើនឆ្នា ព្រោះពួកគេបានបញ្ចប់ការសិក្សាពីនាយកដ្ឋានភាពយន្ត និងរឿងភាគនៅសាកលវិទ្យាល័យ Chung-Ang ជាមួយគ្នា។ ទោះបីជាអ្នកឃើញរូបភាពតូចមួយក៏ដោយប៉ុន្តែមើលទៅម្តាយរបស់ Shin Hye វិញគឺស្រស់ស្អាតនិងភ្លឺថ្លា។
Eriya