នារីដែលមានពាក្យចចាមអារ៉ាមថាកំពុងមានស្នេហាជាមួយ Lee Min Ho បំភ្លឺពាក្យចចាមអារ៉ាមផ្លូវការ!
នៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា តារាសម្ដែង Yeon Woo បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅការិយាល័យរបស់ផលិតកម្ម 9Ato Entertainmentដើម្បីផ្សព្វផ្សាយរឿងភាគថ្ងៃសុក្រដល់ថ្ងៃសៅរ៍របស់ទូរទស្សន៍ MBC “The Golden Spoon” “ស្លាបព្រាមាស” គឺជារឿងភាគដែលនិយាយអំពីកុមារម្នាក់មកពីគ្រួសារក្រីក្រដែលផ្លាស់ប្តូរជោគវាសនាដោយចៃដន្យជាមួយមិត្តម្នាក់ដែលកើតក្នុងគ្រួសារអ្នកមានបន្ទាប់ពីរកឃើញស្លាបព្រាមាស។