Wow! តួឯកស្រីនាង Mai Davika អលង្ការគ្រឿងពេជ្រឡើងតំណែងជាFriend of The House BVLGARI….

ស្រស់ស្អាតចែងចាំងដោយពន្លឺត្បូងពេជ្រ BVLGARI របស់តួឯកស្រីនាង Mai Davika ដែលបានយកមកគ្រងតុបតែងខ្លួនយ៉ាងប្រណិតសាកសមទាំងម៉ូតសម្លៀកបំពាក់និងការតុបតែងមុខ មកចូលរួមកម្មវិធីជាមួយថ្នាក់ដឹកនាំម៉ាកគ្រឿងអលង្ការ BVLGARI ក្រោយពីត្រូវបាន CEO ជ្រើសរើសក្នុងតំណែងជាFriend of The House BVLGARI។

ជាការជោគជ័យក្នុងអាជីពកាងារមួយទៀតរបស់តួឯកស្រីនាង Mai Davika ក្រោយពីត្រូវបានជ្រើសរើសឲក្នុងតំណែងជាFriend of The House BVLGARI។​ BVLGARI ជាម៉ាកគ្រឿងអលង្ការដ៏ល្បីល្បាញទូទាំងពិភពលោក មានការច្នៃម៉ូតប្រណិតនិងមានតំលៃខ្ពស់ ថែមទាំងមានអាយដលស្រី Lisa Blackpink ជាBrand Ambassadorឲទៀតផង។ នៅក្នុងថ្ងៃប្រកាសតំណែងនិងចូលរួមកម្មវិធី Mai តុបតែងខ្លួនស្រស់ស្អាតថ្លៃថ្នូរណាស់ជាមួយឈុតរ៉ូបនិងគ្រឿងពេជ្រស៊ីគ្នាមួយឈុតភ្លឺចែងចាំងទទួលបានការចាប់អារម្មណ៍ក្នុងកម្មវិធី។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ