សម្ដែងរឿងភាគថ្មីហើយភ្លាម តារាស្រី-ប្រុសទាំងអស់នេះកាន់តែទទួលបានការចាប់អារម្មណ៍

ក្រោយពីបានបញ្ចេញថ្វីដៃដ៏មានទេពកោសល្យសម្ដែងរឿងភាគថ្មីរៀងៗ ខ្លួន តារាសម្ដែងថៃប្រុស-ស្រីទាំងនេះ ហាក់ដូចជាកាន់តែមានប្រជាប្រិយភាព និងទទួលបានក្ដីស្រលាញ់ពីអ្នកគាំទ្រកាន់តែខ្លាំង។

ចង់ដឹងអត់ថាតារាទាំងអស់នេះ ជាអ្នកណាខ្លះ?

1 Min Pechaya

បន្ទាប់ពីបានសម្ដែងជាតួអង្គកូនភ្លោះនៅក្នុងរឿងភាគដែលមានចំណងជើងថា “Song Naree” តារាស្រីរូបស្រស់ Min Pechaya ទទួលបានការកោតសរសើរ និងការគាំទ្រពីមហាជនយ៉ាងច្រើន ក៏ព្រោះតែថ្វីដៃសម្ដែងដ៏ល្អរបស់នាងបានធ្វើឲ្យអ្នកទស្សនាស្ទើរតែលង់ជឿថានាងពិតជាមានបងប្អូនភ្លោះមែន។

2 Namtarn Pichukkana

រឿងដែលមានចំណងជើងថា “Likit Haeng Jan” ជារឿងភាគដែលសម្ដែងដោយ Namtarn ។ រឿងភាគមួយនេះជារឿងភាគមួយដែលទទួលបានការគាំទ្រជាច្រើនពីសំណាក់អ្នកគាំទ្រ ដែលបានធ្វើឲ្យប្រជាប្រិយភាពរបស់ Namtarn កើនឡើងជាងមុនគួរឲ្យកត់សម្គាល់។

3 Sky Wongravee

ងាកមកមើលតារាប្រុសវ័យក្មេង Sky វិញម្ដង ក្រៅពីមានទេពកោសល្យសម្ដែងដ៏រួសរវើកហើយ តារាប្រុសវ័យក្មេងរូបនេះក៏មានរូបរាងសង្ហារមិនធម្មតា ។ បន្ទាប់ពីបានសម្ដែងក្នុងរឿង ”My Ambulance” កម្លោះសង្ហាររូបនេះបានឆក់យកបេះដូងអ្នកគាំទ្រជាច្រើន។

ប្រភព៖ ThaiUpdate

អត្ថបទដោយ៖ ស្រីពេជ្រ