ព្រោះហេតុនេះ!! បងធំ Anne Thong ត្រូវចិត្តត្រូវថ្លើមចង់អញ្ជើញប្អូនស្រី aff_taksaorn មកធ្វើជាតួឯកស្រីអោយរឿងរស់ជាតិថ្មី!!

ថ្មីៗនេះអ្នកដឹកនាំរឿងល្បី Anne Thong​ បានបបួលតួឯកស្រី aff_taksaorn និងមិត្តស្និទ្ធស្នាលម្នាក់ទៀត​(លោកប៉ប) ទៅជប់លៀងអបអរសាទទទួលអាយុថ្មីជុំគ្នា ហើយរឿងភ្ញាក់ផ្អើលក៏បានកើតឡើង។ មិនមាននរណានឹកស្មានដល់ កញ្ញា aff_taksaorn បង្ហាញសមត្ថភាពញ៉ាំស្រាសាំប៉ាញដ៏សែនខ្លាំងក្លាអោយមិត្តរួមតុ និងទស្សនិកជនឃើញជាសាធារណ:ជាលើកដំបូង នាងញ៉ាំបានច្រើនលើសពីការរំពឹងទុករបស់គ្រប់គ្នា។
បន្ទាប់ពីតារាស្រី Anne Thong នាំយកបរិយាកាសនិងភាពភ្ញាក់ផ្អើលថ្ងៃនោះមកផុសនៅក្នុងអ៊ិនស្តាក្រាម ប្រធានបទអំពី “aff_taksaorn អ្នកមិនចេះស្រវឹង” ត្រូវបានគេនិយាយដល់យ៉ាងច្រើនសន្ធឹកសន្ធាប់ ច្រើនរហូតក្លាយជាពត៌មានដែលមានប្រជាប្រិភាពខ្លាំងបំផុត។ ចុងក្រោយនៅក្នុងកម្មវិធី Event អ្នកយកពត៌មានបានជួបហើយស្នើរសុំអោយអ្នកដឹកនាំរឿងនិទានស្ថានការណ៍ថ្ងៃនោះអោយស្តាប់ម្តងទៀត ព្រោះគ្រប់គ្នានៅមិនទាន់អស់ចិត្ត ហើយសាច់រឿងថ្មីក៏បានលេចចេញឡើង។
កញ្ញា​ Anne Thong បាននិយាយពីដំណើររឿងទាំងអស់អោយស្តាប់ ព្រមបញ្ចប់ដោយឃ្លារថា: ត្រូវមានរឿង “ឡាំយ៉ងភាគ២” ហើយលើកនេះហើយនឹងយក aff_taksaorn មកធ្វើជាតួឯកស្រីដោយសារនាងញ៉ាំបានច្រើន ញ៉ាំយ៉ាងណាក៏មិនស្រវឹង នាងសាកសមជាតួឯកស្រីអោយរឿងឡាំយ៉ងជាងគេបង្អស់។ សរុបតារាស្រី aff_taksaorn អាចមានឧកាសទទួលបានរឿងថ្មីមកសម្តែងព្រោះសមត្ថភាពដែលទើបបញ្ចេញនោះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា