Bright-Win-Nun-Baifern-Aff-Nonkul-Joss នាំទ័ព្ធត្រៀមបើកទំព័រឆ្នាំ ២០២៣ បានកក្រើកជាងគេបំផុត!! សង្ស័យបុស្តិ៍ផ្សេងត្រូវសុំចុះចាញ់ GMM ហើយលើកនេះ!
បានធ្វើអោយវិស័យសិល្ប:កក្រើកបែបគ្តាំងៗតែម្តងចំពោះកម្មវិធីពិសេសរបស់ស្ថានីយ៍ទូរទស្សន៍បុស្តិ៍ GMMTV ដែលចេញមុខធ្វើកម្មវិធីបើកសម្ភោធរឿងភាគថ្មីសម្រាប់ឆ្នាំង ២០២៣ ដំបូងគេបង្អស់យ៉ាងអស្ចារ្យបំផុត។ កាលពីយប់ថ្ងៃទី ២២ ខែវិច្ឆិកា ថ្មីៗនេះខាងស្ថានីយ៍ទូរទស្សន៍បានអញ្ជើញតួឯកប្រុសតួឯកស្រី និងតារាសម្តែងទាំងអស់មកចូលរួមកម្មវិធី បណ្តាលអោយក្លាយជាពត៌មានធំទាក់ទាញចំណាប់អារម្មណ៍របស់ហ្វែនខ្លាប់ទាំងក្នុងប្រទេសថៃ និងទូទាំងពិភពលោក។


តួឯកប្រុសឈុតដំបូងសុទ្ធសឹងជាកំពូតារាសម្តែង សុទ្ធជាមនុស្សដែលមានប្រជាប្រិយភាពល្បីល្បាញមានឈ្មោះបោះសំលេងក្នុងវិស័យសិល្ប:ជាយូយាជាច្រើនឆ្នាំដូចជាអ្នកនាង Nuneworanuch សម្តែងគូជាមួយលោក Joss, កញ្ញា Baifern សម្តែងរួមជាមួយតារាប្រុសដែលសង្ហារលំដាប់ទី៨ក្នុងពិភពលោកលោក Win, អ្នកម៉ែ Aff-Taksaorn សម្តែងជាមួយតួឯកប្រុសដែល HOT បំផុតនៅប្រទេសចិនលោក Nonkul និងលោក Brigth សម្តែងខ្សែរភាពយន្តថ្មីជាមួយកញ្ញា Yaya របស់បុស្តិ៍លេខ៣។

ការបើកមុខតារាសម្តែង និងការចេញវីដេអូផ្សាយសាច់រឿងថ្មីរបស់ស្ថានីយ៍បុស្តិ៍ GMMTV បានធ្វើអោយទស្សនិកជនជក់ចិត្តទន្ទឹមរងចាំទស្សនាតែរឿងរបស់ពួកគេតែម្យ៉ាងគត់។ ការងារសម្រាប់ឆ្នាំ ២០២៣ របស់ពួកគេ អាចធ្វើអោយស្ថាននីយ៍ធំៗផ្សេងទៀតបះជើងក៏អាចថាបានដែល ព្រោះប្រិយមិត្តហាក់បីដូចជាបង្វែអារម្មណ៍ទៅយកចិត្តទុកដាក់តែលើទ័ព្ទរបស់ Bright-Win-Nun-Baifern-Aff-Nonkul-Joss តែប៉ុណ្ណោះពេលនេះ។




