Bow Maylada ប្រាប់ថាដំណឹងល្អគង់តែមានប៉ុន្ដែមិនមែនរឿងមានកូនទេព្រោះខណៈពេលនេះកំពុងទិញដីទុកធ្វើ…..! មានរូបភាព

មានរឿងរ៉ាវត្រូវអោយចេញមកដោះស្រាយទៀតហើយ សម្រាប់តារាសម្ដែងស្រី Bow Maylada ក្រោយពីមានអ្នករពឹសដៃយករូបនាងទៅផុសហើយសរសេរថានាងកំពុងមានផ្ទៃពោះ ព្រោះឃើញពោះរបស់នាងធំខុសប្លែកធម្មតា ថែមទាំងមានពាក្យចរចាមរាមថា នាងបានទិញដីទុកដើម្បីធ្វើផ្ទះការ

ជាក់ស្ដែង (24 វិច្ឆកា 2022) កញ្ញា Bow បានចេញមកបកស្រាយចំពោះរឿងនេះថា អ្នកចោទថាមានផ្ទៃពោះ ខ្ញុំមិនបានមានផ្ទៃពោះនោះទេ គ្រាន់តែមិនបានចូលបន្ទប់ទឹក នៅថ្ងៃហ្នឹងប្រពន្ធ័រំលាយអាហារមិនសូវល្អ ទើបឃើញក្បាលពោះវាខុសប្លែកពីធម្មតា មិនបានយកចិត្តទុកដាក់អីច្រើននោះទេ ព្រោះដឹងថាយើងក្រោកពីគេងមកស្អាត យើងដឹងខ្លួនយើងថាក្រោកពីគេងមកក្បាលពោះយើងរាបស្មើ វាច្រើនដងរួមមកហើយ តែយើងមិនខឹងទេ គ្រាន់តែខមិនឆ្លើយតប នៅមិនទាន់មានប្ដី ហើយអោយពោះធំយ៉ាងមិច រោគរិះគន់វាយប្រហារវាមានគ្រប់តែគ្នានឹង វាយប្រហារគេបារម្ភពីគេមែនទេ អ្វីដែលមិនល្ងក៏កុំយកមកនិយាយ

After Footer (Active) - damrei Mr1 Zone2

កញ្ញា Bow នៅតែអះអាងថាសង្សាកំលោះរូបសង្ហាលោក Alek Teeradet មិនបាននាំទៅញុំច្រើននោះទេ ព្រោះពេលនេះយើងកំពុងតែចាប់ផ្ដើមគ្រប់គ្រងរូបរាងខ្លួនឯង ចង់ថតរូបស៊ិចស៊ីៗ បើសួរថានិងមានដំណើរកំសាន្ដរួមគ្នាទៀតទេ ប្រហែលពិបាកបន្ទិច ព្រោះពេលនេះមើលទៅដូចជារកចន្លោះមិនឃើញទេ ទាំងបទចម្រៀងទាំងរឿងភាគ អាច​ទទួល​យក​ការងារ​ផ្សេង​ក្នុង​ឱកាស​បុណ្យ​ណូអែល ប្រហែល​មក​ផ្ទះ Bow ជាមួយ​បង​ប្អូន​ញ៉ាំ​អាហារ​ជុំ​គ្នា

ចំណែកឯរឿងទិញដីធ្វើផ្ទះសម្រាប់ការរហូតធ្វើអោយត្រូវទទួលការងារច្រើនៗៗ សាម៉ីខ្លួនបានប្រាប់ថា ទិញទុកជាទ្រព្យសម្បត្តិនៅថ្ងៃអនាគត ទិញនៅម្ដុំកាន់បុរី អោយហៅខ្ញុំថា ហៃសូកាន់ អ្នកម៉ាក់ប្រាប់ថាចង់បានដី អចលន​ទ្រព្យ បើមិនចឹងក៏ទិញមាស ប៉ុន្ដែសុំមិនប្រាប់ចំនួនប៉ុន្មានទេ ខ្លាចថាខ្ញុំនិយាយអួតទៀត តែក៏វាមិនច្រើនអីណាស់ណាដែរ ល្មមៗនិងធ្វើផ្ទះបាន

កម្រោងចង់បានច្រើនខេត្ត ជាកន្លែងបែបធម្មជាតិ ដើម្បីបានទៅសម្រាកលំហែកាយបន្ទាប់ពីចប់ការងារ

អត្ថបទដោយ : នីត្តា