ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃស្នេហារវាងតារាសម្ដែងមេម៉ាយកូនមួយអ្នកនាង សុខ សោម៉ាវត្តី និងលោក លី វាហេទ កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែនខ្លាំងណាស់។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យមហាជនជាច្រើនចង់លើសជាតិស្ករ នៅពេលឃើញទិដ្ឋិភាពរបស់អ្នកទាំងពីរ ដើរកំសាន្ដជាមួយនិងគ្នានៅឯទឹកដីខេត្តសៀមរាប។
ក្នុងនោះផងដែរ គេបានឃើញសកម្មភាពគូស្នេហ៍មួយគូនេះ ថតរូបបែបកៀកកើយ ស្អិតរមួត មើលទៅមានភាពរ៉ូមែនទិកយ៉ាងខ្លាំង អមជាមួយនិងទេសភាពដ៏ស្រស់ស្អាតទៀត និយាយឃើញក៏លាន់មាត់សរសើរគ្រប់គ្នាដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី