អោយហេតុៗ Boy Pakorn តូចចិត្តរឿងអ្វីបានជាដល់ថ្នាក់ផុសក្នុងមួយជីវិតនេះជួបតែមនុស្សមិនស្មោះត្រង់………! មានវីដេអូ

Boy Pakorn តូចចិត្តនិងនរណា? ហេតុអ្វីជីវិតជួបតែមនុស្សមិនស្មោះត្រង់ ឬមួយមកពីខ្លួនឯងចិត្តល្អខ្លាំងពេក

តាមធម្មតាតែងតែឃើញក្នុងរូបបែបសង្ហាៗកំប្លែងៗអារម្មណ៍ល្អ សម្រាប់តួឯកប្រុស Boy Pakorn កន្លងមកស្ទើរតែមិនដែលឃើញសាម៉ីខ្លួនសម្ដែងអារម្មណ៍សោកសៅនោះទេ ជាពិសេសខណៈពេលនេះកំពុងតែមានស្នេហាជាមួយ Faye Pornpawee រឿងរ៉ាវស្នេហាណាស់តែមិនមែនជាមូលហេតុដែលធ្វើអោយ Boy កើតអារម្មណ៍តូចចិត្តបែបនេះ

After Footer (Active) - damrei Mr1 Zone2

ដោយសារតែនៅក្នុង IG របស់តួឯកប្រុស បានបង្ហោះសារថា “នៅក្នុងជីវិតនេះហេតុអីជួបតែពួកមិនស្មោះត្រង់ញឹកយ៉ាងនេះ ឬមួយឃើញថាយើងវាចិត្តល្អខ្លាំងពេក…”

ដោយគ្រប់គ្នាបានឃើញសារនេះហើយ អាចជាមានអារម្មណ៍ថាបារម្ភ ហើយក៏មិនអោយសង្ស័យក៏មិនបានដែរថាមានរឿងអ្វីកើតឡើង ហើយនរណាដែលធ្វើអោយ Boy ត្រូវតូចចិត្ត រឿងនេះប្រហែលជាត្រូវរងចាំអោយសាម៉ីខ្លួនចេញមកបកស្រាយដោយខ្លួនឯងផ្ទាល់ហើយ

អត្ថបទដោយ : នីត្តា