ច្បាស់ហើយថាអ្នកចុងក្រោយ! Toey Jarinporn បើកបង្ហាញខ្លួនសង្សា…..នាំគ្នាដើរលេងកំសាន្ដយ៉ាងផ្អែមល្ហែម! មានវីដេអូ

បើកបង្ហាញខ្លួនយ៉ាងច្បាស់លាស់ថាលែងនៅទំនេរទៀតហើយសម្រាប់តារាសម្ដែងស្រីរាងល្អិត Toey Jarinporn បន្ទាប់ពីព្រមទទួលស្គាល់ពេញៗមាត់ថាជាសង្សារបស់ Jeto Paniti ហើយ គ្រប់គ្នាក៏ចង់ឃើញរូបភាពគូរផ្អែមល្ហែមផុសចេញមកយ៉ាងអន្លះសារ

ទីបំផុតរូបភាពផ្អែមល្ហែមនៅក្នុង IG របស់ Toey ក៏បានលេចឡើងគឺជាការទៅដើរលេងជាមួយគ្នា ថ្វីត្បិតតែខាងស្រីផុសរូបភាពមិត្តប្រុសតែម្នាក់ឯងតែក៏លួចស្វីតបានដែរ បើកបង្ហាញខ្លួនច្បាស់ៗដោយការផុសរូបក្នុងបណ្ដាញសង្គមអមជាមួយប្រយោគថា “មើល  #រត់តាម Toey ហាក happy energy មកចែកដល់អ្នកទាំងអស់គ្នា link in bio ណាចា”

After Footer (Active) - damrei Mr1 Zone2

ច្បាស់លាស់ហើយគួអោយស្រលាញ់ខ្លាំងណាស់ រឿងនេះធ្វើអោយហ្វេនៗចុចឡាយភ្លាមៗ មានទាំងអ្នកចូលទៅខមិនបង្អាប់ទៀតថា “អីយ៉ាព្រមបើកបង្ហាញខ្លួនហើយ” 

អត្ថបទដោយ : នីត្តា