ស្មើរអាយុរឺត្រែត!! បើកអាយុកាលដែលតារាស្រី aum_patchrapa បម្រើការងារអោយបុស្តិ៍លេខ ៧ !!

ទស្សនិកជនបានឃើញមុខរបស់កញ្ញា aum_patchrapa តាំងពីសម័យកាលដែលប្រទេសកម្ពុជាយើងចាប់មានបណ្តាញទូរទស្សន៍ដំបូងៗ ភាគច្រើនគ្រប់គ្នាចាំនាងបានពេលសម្តែងជាតួអង្គរងឈ្មោះជា “ពៀរ ឬ ក្ពៀរ” ក្នុងរឿងភាគល្បីដែលសម្តែងរួមជាមួយអ្នកនាង​ nuneworanuch។ តារាស្រីជាតួឯកស្រីជំនាន់ដំបូងៗរបស់ស្ថាននីយ៍ទូរទស្សន៍បុស្តិ៍លេខ ៧ ហើយក៏ជាតួឯកស្រីតែម្នាក់គត់ដែលមិនដែលបែកចិត្តចាកចេញពីផ្ទះចាស់ និងមិនដែលមានរឿងអាស្រូវជាមួយក្រុមហ៊ុនសូម្បីម្តង។
ចុងក្រោយដើម្បីថ្លែងអំណរអរគុណបុស្តិ៍លេខ ៧ បានរៀបចំជាសញ្ញាប័ត្រទទួលស្គាល់ភាពស្មោះស័្មគ្រ និងកាដូមួយចំនួនអោយកញ្ញា aum_patchrapa ដោយមើលឃើញចំនួនឆ្នាំនៅក្នុងផុសហើយ ទស្សនិកជននាំគ្នាគាំងនិយាយមិនចេញមិននឹងស្មានថានាងនៅបានយូរដល់ថ្នាក់នេះសោះ។ តារាស្រីបានផុសរូបចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនហើយបានសសេរសារបង្ហាញចំណាប់អារម្មណ៍ថា :
“ចូលរួមសម្តែងក្តីរីករាយជាមួយអ៊ុំស្រីណាចា នាងនៅជាមួយបុស្តិ៍លេខ ៧ បានដល់ទៅ ២៥ ឆ្នាំ។ នៅជាមួយគ្នាអោយយូៗណាកុំទាន់ត្រូវគេបណ្តេញចេញណា បុស្តិ៍លេខ៧សូមពិចារណារៀបចំ Bonus អោយអ៊ុំនិងអាំផងក្នុងនាមជាបុគ្គលិកដែលបម្រើការងារបានច្រើនឆ្នាំ🤪”។ ដែលបណ្តាលអោយហ្វែនខ្លាប់នាំគ្នាចូលមកខមមិនជាច្រើនសន្ធឹកសន្ធាប់ថាតារាស្រីនិងអ្នកចាត់ការណ៍របស់នាងគឺជា Logo របស់បុស្តិ៍លេខ៧យ៉ាងពិតប្រាកដ ឃើញមុខតាំងពីបើកដំបូងៗរហូតដល់ពេលនេះក៏មិនទាន់ទៅណា។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា