កុំអោយធំឡើងខូច! Chompoo Araya មិនទំរើសកូនអោយខូចទោះបីមានលុយកម្រិតណាក៏នៅប្រើជីវិតបែបសាមញ្ញនាំកូនៗទៅដើររើសពងមាន់….! មានរូបភាព
ជាសកម្មភាពដ៏គួអោយគោតសរសើរនិងគួអោយស្រលាញ់បំផុត និងជារូបភាពដែលធ្វើអោយហ្វេនៗឃើញហើយលាន់មាត់មិនស្ទើរទេ
ដោយនៅពេលថ្មីៗនេះ (26 វិច្ឆកា 2022) តារាស្រីល្បីឈ្មោះអ្នកមា៉ក់កូនបីយ៉ាង Chompoo Araya បានបង្ហោះរូបភាពខណៈពេលនាំកូនៗទាំងបី Shafa-Phayu-Gal ទៅលេងនៅផ្ទះចំការរបស់ម៉ាក់យាយ ដើរមើលចំការ ស្រះទឹក រោងចិញ្ចឹមមាន់ ជីវិតជាប់ដីជីវិតសាមញ្ញៗ ហើយជិតស្និតនិងធម្មជាតិពិតៗ
រឿងនេះអ្នកម៉ាក់រូបស្រស់ Chompoo បានបីកូនស្រីពៅទៅមើលមាន់ក្នុងទ្រុង ហើយរើសពងមាន់ដាក់កន្រ្ដកនិងបង្ហាញហ្វេនៗភ្លាមៗ បរិយាកាសជុំវិញផ្ទះក៏ស្រស់ស្រាយត្រជាក់ត្រជុំគួអោយចង់រស់នៅ ជុំវិញព័ទ្ធទៅដោយពណ៌បៃតង មើលហើយត្រជាក់ភ្នែកណាស់
អត្ថបទដោយ : នីត្តា






