ក្តៅគគុក 🔥🔥🔥!! តារាស្រីថៃត្រូវគេរិះគន់យ៉ាងដំណំ ក្រោយពេលចាប់បានថានាងធ្វើបែបនេះដើម្បីបានឡើងឆាកស្និទ្ធស្នាលជាមួយតារាកូរ៉េ jacksonwang852g7!!
ក្លាយជាប្រធានបទដែល Viral បំផុតរបស់ប្រទេសថៃកាលពីយប់មិញសម្រាប់ករណីដែលតារាស្រីថៃម្នាក់ត្រូវបានលោក jacksonwang852g7 អញ្ជើញឡើងឆាក Concert ធំជាមួយយ៉ាងស្និទ្ធស្នាល។ រឿងលើនេះបានធ្វើអោយទស្សនិកជននាំគ្នាច្រណែនកញ្ញា perthkvsr ហើយក៏មានអ្នកខ្លះទៀតមិញពេញចិត្តនាំគ្នាទៅសឺបរកប្រវត្តិផ្សេងៗមកវាយប្រហាររហូតក្លាយជាដ្រាម៉ាធំក្នុងថ្ងៃនេះ។

អ្នកប្រើប្រាស់អ៊ិនធឺណែតសឺបបានថាដែលនាងមានឧកាសឡើងឆាកសម្តែងជាមួយកំពូលតារា K-POP លំដាប់ពិភពលោកបែបនេះមិនមានមកពីការចៃដន្យ ឬសំណាងនោះឡើយតាមពិតមានអ្នកនៅពីក្រោយខ្នងឆាតទាក់ទងគ្នារៀបចំអោយលោក jacksonwang852g7 ជ្រើសយកនាង។

ការចាប់បានឆាតអាថ៌កំបាំងបានធ្វើអោយហ្វែនខ្លាប់ផ្សេងទៀតខឹង និងរិះគន់តារាស្រី perthkvsr យ៉ាងច្រើនសន្ធឹកសន្ធាប់។ ពួកគេប្តូរពីផុសពាក្យសសើរកោតសសើរថានាងមានសំណាង មកជាដៀលថានាងជាតារាស្រីល្បិចច្រើន ពិសពល់ហ៊ានធ្វើគ្រប់យ៉ាងដើម្បីបាន scene ល្អៗជាមួយតារាប្រុសសង្ហារលំដាប់ពិភពលោក។
អត្ថបទដោយ សា




