នរណាមិនច្រណែន! បើ ញ៉ែម សុគន្ធ ផ្អែមល្ហែមនិងភរិយាខ្លាំងយ៉ាងនេះ ខណៈកំពុងពរពោះកូនក្នុងផ្ទៃ!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា​ ពេលនេះជី​វិតប្ដីប្រពន្ធរបស់តារាសម្ដែងលោក ញ៉ែម សុគន្ធ និងភរិយា កំពុងតែមានសុភមង្គលខ្លាំងណាស់ ខណៈពេលនេះភរិយារបស់លោកក៏កំពុងតែពរពោះកូនក្នុងផ្ទៃដែរ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបយ៉ាងខ្លាំង នៅពេលដែលឃើញរូបភាពប៉ុន្មានសន្លឹករបស់ប្ដីប្រពន្ធមួយគូនេះ ក្នុងដំណើរកំសាន្តដ៏ផ្អែមល្ហែមនៅឯប្រទេសថៃ ហើយលោក ញ៉ែម សុគន្ធ ថែមទាំងបញ្ចេញកាយវិការថ្នាក់ថ្នមភរិយាគួរឲ្យសរសើរទៀតផង។

តាមរយៈរូបភាពប៉ុន្មានសន្លឹកនេះ មហាជនជាច្រើនបាននាំគ្នាសរសើរដ៏លោក ញ៉ែម សុគន្ធ ដែលតែងតែផ្ដល់ពេលវេលាសំរាប់ភរិយា និងថ្នាក់ថ្នមសឹងតែគ្រប់ពេលវេលាតែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី