តួឯកប្រុស nonkul សារភាពថាខ្លួនចូលចិត្តអ្នកម៉ែ aff_taksaorn កាន់តែស្គាល់កាន់តែចង់ធ្វើបែបនេះដាក់នាង!

កំពុងក្លាយជាគូជីនដែលមានឥទ្ធិពលនៅក្នុងបណ្តាញសង្គមបំផុតសម្រាប់គូរបស់លោក nonkul និងតារាស្រីដែលមានអាយុច្រើនជាងកញ្ញា aff_taksaorn។ ទស្សនិកជនរមែងបានឃើញរូបភាពស្និទ្ធស្នាល ទិដ្ឋភាពគួរអោយស្រលាញ់លក្ខណ:ឯកជនរបស់ពួកគេជានិច្ចបន្ទាប់ពីបានស្គាល់គ្នាក្នុងរឿងថ្មីដែលត្រៀមចេញផ្សាយក្នុងពេលឆាប់ៗនេះ។

ចុងក្រោយមានឧកាសបានសម្ភាសន៍តារាប្រុសស្រីទាំងពីរក្នុងពេលតែមួយអ្នកកាសែតស្នើរសុំអោយពួកគេនិយាយពីអារម្មណ៍ផ្ទាល់ខ្លួនដែលមានចំពោះគ្នាទៅវិញទៅមកហើយលោក nonkul និយាយថាគាត់ស្រលាញ់ត្រង់ដែលនាងមិនចេះសងសឹង លេងអ្វីទៅនាងនៅស្ងៀមបានត្រឹមតែញញឹមដាក់មិនដែលមករករឿង មិនដែលបញ្ចេញអាការ:ខឹងអ្វីទាល់តែសោះ ធ្វើអោយគាត់កាន់តែចង់នៅជិត ចង់រករឿងចង់តាមចំអន់គ្រប់ពេលវេលា។
តារាប្រុសបន្តថាជាធម្មតាគាត់មិនចេះលេងសើច មិនចូលចិត្តចំអន់រករឿងនរណាឡើយតែពេលបានជួបតារាស្រី aff_taksaorn គាត់បែរជាចង់ធ្វើដាក់នាងទៅវិញ។ ចំណែកអ្នកម៉ែ aff_taksaorn បានលឺហើយបានតែមើលមុខតារាប្រុសនិងញញឺមដាក់គាត់ ហើយនៅពេលអ្នកយកពត៌មានសួរពីអារម្មណ៍នាងឆ្លើយថាលោក nonkul គួរអោយស្រលាញ់។ លឺហើយហ្វែនខ្លាប់កាន់តែជីនបន្ថែម ទាំងអស់គ្នាជម្រុញអោយមានការងាររួមគ្នាជាបន្តបន្ទាប់ទៀត ព្រោះពួកគេចូលចិត្តគ្នានៅក្បែរគ្នាហើយគួរអោយស្រលាញ់ខ្លាំងៗ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា