ទើបតែសម្រាលថ្ងៃមុនសោះ! Knot Wisarut អង្វរ Chompoo សុំកូនម្នាក់ទៀតទុកធ្វើក្រុមទាត់បាល់មកស្ដាប់ Chompoo តបវិញយ៉ាងម៉េច?! វីដេអូ

Knot Wisarut លោកប៉ាមហាសង្ហាកូនបីផុសរូបជាមួយភរិយាជាទីស្រលាញ់ Chompoo Araya ប្រសិនបានកូនម្នាក់ទៀតអាចបង្កើតក្រុមបាល់ទាត់បានហើយ

នាំកូនៗថតរូបយ៉ាងសប្បាយរីករាយសម្រាប់ Knot Wisarut ស្វាមីរូបសង្ហារបស់ Chompoo Araya ដោយខណៈពេលនេះគ្រួសារតូចៗមានសមាជិកថែមម្នាក់ទៀតដ៏គួអោយស្រលាញ់គឺអូន Gal ហើយបានក្លាយទៅជាសំណព្វចិត្តរបស់អ្នកគ្រប់គ្នារួចរាល់ហើយដែរ អាចនិយាយថាជាភាពរស់រវើកសម្រាប់គ្រួសារមួយនេះតែម្ដង

After Footer (Active) - damrei Mr1 Zone2

ថ្មីៗនេះលោកប៉ារូបសង្ហាបានបង្ហោះរូបភាពរួមជាមួយ Chompoo រួមមានកូនៗទាំងបីនាក់ទៀត ជារូបភាពខណៈគ្រួសារមានប៉ាម៉ាក់កូនៗដ៏គួអោយស្រលាញ់ ហើយខាងប៉ាៗក៏បានសរសេរជាប្រយោគថា “បន្ថែមម្នាក់ទៀតមក អាចបង្កើតក្រុមបាល់ទាត់បានហើយ”

អ្នកគាំទ្រឃើញហើយប្រញាប់ចូលទៅខមិនយ៉ាងច្រើនដូចជា ដាក់ទៅលោកប៉ា, សួរម៉ាក់ៗហើយឬនៅ, ល្អចាស្រីម្នាក់ទៀតមក…..ហើយនៅមានច្រើនទៀត សំខាន់អានហើយញញឹមតាមគ្នាពេញទាំងប្រទេសតែម្ដង

អត្ថបទដោយ : នីត្តា