ត្រូវបានគេចាប់អារម្មណ៍ចាមានបញ្ហាជាមួយគ្នាជាច្រើនលើកជាច្រើនសារណាស់មកហើយសម្រាប់គូស្នេហ៍រវាងតួឯកស្រីធ្លាក់ប្រជាប្រិយភាព mattperanee និងមិត្តបុ្រសមហាសេដ្ឋីលោក Songkran ហើយចុងក្រោយនេះគ្រប់យ៉ាងកាន់តែធ្ងន់ធ្ងរបន្ថែមទៀតពីព្រោះតារាស្រីផុសសារសសេរចម្លែកៗចូលក្នុង Story អ៊ិនស្តាក្រាមផ្ទាល់ខ្លួនជាញឹកញាប់និងជាបន្តបន្ទាប់។

ចាប់ផ្តើមដោយការផុសរូបថតសៀវភៅដែលមានសសេរថា “សញ្ញាបង្ហាញថាជិតដល់ថ្ងៃត្រូវលាគ្នា : អឺម៉េចក៏បាន (នេះជាពាក្យដែលគួរអោយខ្លាចបំផុត ជាពាក្យដែលប្រាប់ថាទំនាក់ទំនងរបស់អ្នកកំពុងឈានចូលមកដល់ចំនុចចុងក្រោយព្រោះគេលែងខ្វល់ខ្វាយអ្វីពីអ្នកទៀតហើយ)”។ បន្ទាប់មកទៀតកញ្ញា mattperanee បន្តផុសរូបព្រមជាមួយ caption សសេរថា:

“ជាមនុស្សស្រីមិនស្អាតក៏ត្រូវញ៉ាំបាយម្នាក់ឯង (បាយឆារបស់ Daydreaming_Cafe ឆ្ងាញ់ខ្លាំងណាស់)” និង “ជាមនុស្សស្រីមិនស្អាតក៏ត្រូវមកមើលការងារដោយខ្លួនឯង ហត់តិចហើយណា”។ ឃើញសារចម្លែកបីនេះហើយទស្សនិកជននាំគ្នាគិតថាពេលនេះទំនាក់ទំនងរបស់តារាស្រីនិងលោក Songkran កំពុងមានបញ្ហា ឬបានបែកគ្នារួចរាល់ហើយពេលនេះ។
អត្ថបទដោយ សា



