ជារឿងមួយគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ដែលកាលពីពេលថ្មីៗនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះកញ្ញា Min Pechaya ត្រូវបានមហាជនជាច្រើន សើចចំអកនាងថានាងថតរូបមិនបានដករោមក្លៀក ខណៈពេលចូលរួមក្នុងកម្មវិធី Venice Film Festival 2019 នៅប្រទេសអ៊ីតាលី។
ដោយឡែកស្រាប់តែពេលនេះនាងបានធ្វើការបង្ហាញក្លៀកដ៏សម៉ដ្ឋរលោង គ្មានរោមសូម្បីតែមួយសរសៃឲ្យមហាជនគ្រប់គ្នាបានឃើញ ហើយនាងថែមទាំងនិយាយទាំងអស់សំណើចទៀតថា៖
«មើលចុះវាគ្មានទេ ហើយរូបភាពទាំងនោះប្រហែលគឺជាសក់របស់នាងវែងធ្លាក់មកប៉ុណ្ណោះ»។
គួរបញ្ជាក់ផងដែរថា រឿងនេះមហាជនជាច្រើនមិនចង់ជឿនោះទេ ព្រោះគិតថា Min Pechaya គឺជាតារាល្បីដូច្នេះពេលទៅណាមកណាប្រាកដជាមានអ្នកមើលថែហើយ ដូច្នេះនាងមិនអាចឲ្យរឿងអាម៉ាស់បែបនេះកើតឡើងឡើយ ប្រហែលវាគ្រាន់តែជារឿងចៃដន្យ ដូចនាងលើកឡើងអញ្ចឹង៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី