ចាំយូហើយ!! តារាស្រី aff_taksaorn ទទួលស្វាគមន៍ក្មួយ PJ កូនប្រុសរបស់ push_dj និងអ្នកនាង warattaya យ៉ាងកក់ក្តៅ!

តាមពត៌មាន និងបទសម្ភាសន៍ផ្សេងៗមិត្តអ្នកអានប្រហែលជាបានជ្រៀបហើយថាកញ្ញា aff_taksaorn​ ជាអ៊ុំស្រីដែលរីករាយនឹងការចាប់កំណើតរបស់ក្មួយ PJ ជាទីបំផុត នាងនិងកូនស្រីនាំគ្នាទិញកាដូចាំទទួលស្វាគមន៍តាំងពីទារកក្នុងផ្ទៃនៅមិនទាន់គ្រប់ខែមកម្ល៉េះ។ ចុងក្រោយថ្ងៃដែលទាំងអស់គ្នាទន្ទឹមរងចាំបានមកដល់ ថ្ងៃនេះតារាស្រី aff គឺជាមនុស្សដំបូងៗដែលចូលខ្លួនសម្តែងក្តីរីករាយអោយក្រុមគ្រួសាររបស់ push_dj និងអ្នកនាង warattaya។
បន្ទាប់ពីទទួលបានដំណឹងល្អអ្នកម៉ែ aff_taksaorn​ នាំយករូបគ្រួសាររីករាយមកផុសចូលនៅក្នុងអ៊ិនស្តាក្រាម Story ព្រមជាមួយសារសសេរផ្ញើរជូនចំពោះក្មួយប្រុសជាទីស្រលាញ់ថា “Welcome Little PJ to the World 👶❤️🎉🎉 @warattaya @push_dj”។
ច្បាស់ណាស់ថាបន្ទាប់ពីបញ្ចប់ការងារ តារាស្រីនិងអូន “ពីម៉ៃ” មុខជាធ្វើដំណើរទៅរកបេប៊ីដល់មន្ទីពេទ្យបន្ថែមទៀត។ ភាពគួរអោយស្រលាញ់របស់ម៉ែ aff_taksaorn​ មានចំពោះមិត្តស្និទ្ធស្នាលបានធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឺណែតរីករាយសប្បាយចិត្ត និងនាំគ្នាជូលរួមសម្តែងក្តីរីករាយអោយអូន PJ ដែលទើបបានបើកភ្នែកមើលពន្លឺថ្ងៃថ្មីៗនេះយ៉ាងច្រើនកុះករ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា