សំណើរគ្មានប្រសិទ្ធភាព!! ម៉ែ chomismaterialgirl ប្រញ៉ាប់ចូលមកចាប់ហ្វ្រាំងស្វាមីដែលកំពុងព្យាយាមសុំអោយមហាជនយល់ចិត្ត!!!

ប៉ាប៉ា nottvisrut របស់អូន “សាយហ្វា-ផាយុ-អាប៊ីហ្កេល” កំពុងធ្វើអោយបណ្តាញសង្គមទាំងមូលផ្អើលហឹហាដោយក្តីរំភើបនឹងសប្បាយរីករាយ ព្រោះនៅសុខៗគាត់ស្រាប់តែនាំកូនៗប្រជុំ Team ហើយផុសសារប្រាប់អោយអ្នកម្តាយអោយដឹងថាពួកគេត្រូវការសមាជិកថ្មី ធ្វើអោយតារាស្រី chomismaterialgirl ត្រូវប្រញ៉ាប់ចូលខ្លួនមកបដិសេដភ្លាមៗ។
ថ្ងៃនេះលោក nottvisrut ផុសរូបជាមួយកូនៗទាំងបីទាំងទឹកមុខញញឺមព្រមជាមួយ caption សសេរថា “បន្ថែមតែម្នាក់ទៀត ក៏អាចបង្កើតក្រុមកីឡាបានហើយ 🤗” ដែលធ្វើអោយទស្សនិកជនទាំងឡាយទាំងពួងនាំគ្នាចូលមកគាំទ្រគំនិតរបស់គាត់យ៉ាងច្រើនសន្ធឹកសន្ធាប់។
ប៉ុន្តែមើលទៅសំណើរអត់ប្រសិទ្ធភាពទេព្រោះម៉ាក់ម៉ាក់បានចូលមកចាប់ហ្វ្រាំងហាមមិនអោយគិតវែងឆ្ងាយនៅក្នុងប្រអប់ខមមិនថា “សម្រាកចាស់”។ អ្នកនាង chomismaterialgirl សុំបិទរោងចក្រផលិតទាយាទរបស់ខ្លួនត្រឹមអូន Abigail កូនស្រីទីបី។

After Footer (Active) - damrei Mr1 Zone2


អត្ថបទដោយ សា