ប្រាប់ស្រួលៗមិនស្តាប់ មានតែលេងធម៌ក្តៅ!! លោក boy_pakorn ក្តៅត្រចៀកប្រកាសព្រមានអ្នកសសេរពត៌មានដើម្បីការពារប្អូន!!
ចេញពីករណីដែលតារាសម្តែងប្រុស @hanongh ទប់មិនជាប់បានសម្រក់ទឹកភ្នែកកណ្តាលបទសម្ភាសន៍ដែលកើតមានឡើងកាលពីប៉ុន្មានថ្ងៃមុននេះ។ បន្ទាប់ពីមានពត៌មានផ្ទុះខ្លាំងលោក boy_pakorn ជាបងប្រុសបានចេញមុខប្រាប់ពីមូលហេតុដែលធ្វើអោយប្អូនប្រុសយំកណ្តាលទីសាធារណ:បែបនេះមកពីគាត់ការងារច្រើន មានរឿងអោយគិតច្រើនពេកទើបស្ត្រែសដល់កម្រិតនេះ។

ប៉ុន្តែនៅមានមនុស្សមួយចំនួនដែលមិនទាន់ស្កប់ស្កល់ ពួកគេនាំគ្នាបន្តសសេរពត៌មានមិនសមរមផ្សេងៗអំពីលោក @hanongh ធ្វើអោយគ្រួសារទាំងមូលមិនពេញចិត្តជាខ្លាំងនិងចាប់ផ្តើមចេញធម៌ក្តៅយកមកបង្ក្រាប។ ថ្មីៗនេះលោក boy_pakorn បានផុសរូបរបស់ប្អូនប្រុសដែលកំពុងជួបដ្រាម៉ាចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនព្រមជាមួយ Caption សសេរថា “អៃប្អូនប្រុសអើយ 💪🏼💪🏼💪🏼 @hanongh។ …(មានបន្ត)…

…ចំពោះអ្នកប្រើប្រាស់អ៊ិនធឺណែតដែលមានសសេរពត៌មានមិនគួរអោយចូលចិត្តនៅក្នុងទាំងហ្វេសប៊ុក ធ្វីថើ និងអ៊ិនស្តាក្រាម ជាពិសេសអាពួកដែលមិនដឹងរឿងហើយចេះតែសសេរផ្តេស ផ្តាស ពួកឯងត្រូវមើលលុយក្នុងហោរបៅរបស់ខ្លួនឯង មើលថាគ្រប់ឬអត់ ប្រាប់ទុកមុខដោយចេតនាល្អ ពួកយើងដឹងនិងបានឃើញអត្ថបទទាំងអស់នោះណា 👀”។ ការផុសព្រមានរបស់តារាប្រុសធ្វើអោយទស្សនិកជនជាច្រើនពេញចិត្ត គាត់ការពារប្អូនប្រុស ហើយក៏ផ្តល់មេរៀនអោយអ្នករពិសដៃគិតតែពីប្រយោជន៍អោយផេកខ្លួនឯងបានយ៉ាងល្អ។
អត្ថបទដោយ សា


