អូន Abigail ចង់បានប្អូន!! លើកនេះតើអ្នកនាង chomismaterialgirl ធ្វើបានសម្រេចទេ?!

ទទួលបានក្តីស្រលាញ់របស់និងការស្ងប់ស្ងែងពីសំណាក់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសច្រើនណាស់ចំពោះគ្រួសារមហាសេដ្ឋី nottvisrut និងអ្នកនាង chomismaterialgirl ដែលពេលនេះពួកគេបង្កើតបេប៊ីគួរអោយខ្នាញ់បានបីនាក់រួមគ្នា។ បន្ទាប់ពីអូន Abigail ធំធាត់រីកចម្រើនជិតគ្រប់មួយឆ្នាំកំពូលតារាស្រីចាប់ផ្តើមទទួលបានសំណូមពរ និងការណែនាំអោយយកកូនទី៤ជាបន្តបន្ទាប់ រហូតពិបាកមិនដឹងជាត្រូវសម្រេចចិត្តយ៉ាងណា។
ចុងក្រោយថ្មីៗនេះអូន Abigail ក៏បានចូលរួមក្រុមជាមួយប៉ាប៉ាដើម្បីសុំប្អូនមួយទៀតផងដែល បណ្តាលអោយអ្នកប្រើប្រាស់អ៊ិនធឺណែតជាច្រើននាំគ្នាចូលមកខមមិននិយាយពីកូនស្រីទី៣រាប់ពាន់សារព្រោះមុខរបស់គាត់នៅក្នុងផុសរបស់លោក nottvisrut គួរអោយស្រលាញ់ពេក។
នៅក្នុងប្រអប់ខមមិនមានមនុស្សច្រើនណាស់ដែលចូលមកសសេរពីរអារម្មណ៍របស់អូនអាប៊ីហ្កេល មានដូចជា “អាប៊ីហ្កេលមិនចង់ធ្វើជាកូនពៅ”, អ្នកខ្លះសសេរថា “អូនចង់បានប្អូនម៉ាក់ម៉ាក់”, “អាប៊ីហ្កេលញញឹមដូចដឹងរឿងថាត្រូវលួងអ្នកម្តាយសុំប្អូន 😍” ល និងល។ គេរួមដៃគ្នាលួងលោមបែបនេះមិនដឹងថាតារាស្រីអាចទប់ជាប់ឬអត់ទេ សង្ស័យកូនទី ៤ នឹងមកដល់ក្នុងពេលឆាប់ៗនេះហើយមើលទៅ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា