គូល្បីៗរបស់ប៉ុស្តិ៍លេខ៧ ដូរដៃគូគ្នាសម្ដែងម្ដងហ្វេនៗរងចាំទស្សនាព្រោងព្រៀត!

Kem Hussawee និង Mookda Narinrak មានភាពល្បីល្បាញដោយសារការសម្តែងរបស់ពួកគេនៅក្នុងរឿងភាគដ៏ល្បី “So Wayree” ។ ទន្ទឹមនឹងនោះ Euro Yotsawat និង Pinkploy Paparwadee បានសហការគ្នាក្នុងរឿង “Samee Chua Keun” ហើយបានក្លាយជាគូស្នេហ៍រឿងភាគថៃដ៏អស្ចារ្យ។

ថ្មីៗនេះ Euro Yotsawat ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ចាប់​គូ​ជាមួយ​នឹង​ Mookda Narinrak ក្នុង​រឿង​ភាគ​ថ្មី​មាន​ចំណង​ជើង​ថា “Fai Nam Karng”។ ថ្ងៃនេះ ទី 28 ខែវិច្ឆិកា ប៉ុស្តិ៍លេខ 7 ប្រកាសថា Kem Hussawee និង Pinkploy Paparwadee នឹងសម្តែងរួមគ្នាក្នុងរឿងភាគថ្មី “Muang Kaew” ។ ហ្វេនៗនាំគ្នាធ្វើការចូលរួមរំភើបទន្ទឹងរងចាំរឿងរបស់គូទាំងនេះចាក់ផ្សាយ។
Eriya