តោះមកស្គាល់ប្រវត្ដិខ្លះៗ របស់តួឯកស្រីរឿង «បេះដូងសិលា»

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថារឿង «បេះដូងសិលា» ជារឿងភាគដ៏ល្បីមួយនៅក្នុងឆ្នាំ ២០១៩ នេះ ពោលគឺមានអ្នកគាំទ្រជាច្រើនបានសរសើរមិនដាច់ពីមាត់ថារឿងភាគមួយនេះពិតជាដែលល្អមើល។ ជាងនេះទៅទៀតគេសង្កេតឃើញថាតួឯកស្រីក្នុងរឿងភាគមួយនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ  ។

ឆ្លៀតឱកាសនេះ TodaySharing News នឹងប្រាប់ពីប្រវត្តិខ្លះៗ របស់តួឯកស្រី Fern Nopjira  ឲ្យប្រិយមិត្តបានដឹង៖

1 នាងមានឈ្មោះពិតថា​ Fern Nopjira  Lerkkajornnamkul

2 នាងកើតនៅថ្ងៃទី ២៥ ខែ កុម្ភះ ឆ្នាំ ១៩៩៥

3 នាងធ្លាប់បានចូលរួមប្រលងនៅក្នុងកម្មវិធី Dao Pradoo Deng ហើយថែមទាំងបានទទួលបានជ័យលាភីនៅក្នុងកម្មវិធីនោះទៀតផង

4 បន្ទាប់ពីនោះនាងក៏បានចូលប្រលងនៅក្នុងកម្មវិធីមួយទៀតដែលមានឈ្មោះថា Tapee Suan Palm ហើយទទួលបានចំណាត់ថ្នាក់លេខ ២

5 នាងបានចាប់ផ្ដើមសម្ដែងរឿងលើកដំបូងនៅក្នុងឆ្នាំ ២០១៦

7 បន្ទាប់ពីនោះនាងក៏បានចូលរួមសម្ដែងក្នុងរឿងភាគជាច្រើនដូចជា ‘Dokkaew Kahlong’, ‘Taan Tawan Jan ward’ និង ‘Naet Nakin’

8 ពេលទំនេរនាងចូលចិត្តហាត់ប្រាណ ហើយនិងហែលទឹក

9 បច្ចុប្បន្ន Fern នៅមិនទាន់មានសង្សារនៅឡើយទេ៕

 

អត្ថបទដោយ៖ ស្រីពេជ្រ