សុខៗស្រាប់តែអតីតសង្សារនាយចឺមប្រកាសត្រៀមប្តឹងបេក្ខភាព Cambodia Idol មាស នីតា ក្រោយបែកធ្លាយសារសម្លេង

ភ្នំពេញ៖ ផ្ទុះរឿងធំជាងមុនហើយពេលនេះសម្រាប់តារាចម្រៀង មាស នីតា សុខៗបែរជាឱ្យបែកធ្លាយសារសម្លេងជេរប្រមាថអតីតសង្សារនាយ ចឺម គឺអ្នកនាង សេង សុឃីម ធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលនិងហួសចិត្តជាខ្លាំង សមណាខ្លួនជាស្រីក្រមុំហើយជាតារាចម្រៀងទើបតែល្បី ដោយសារតែរឿងប្រុស បែរជាជេរប្រមាថយ៉ាងខ្លាំងបែបនេះ។

ពេលនេះសាម៉ីខ្លួនអ្នកនាង សេង សុឃីម បានធ្វើការប្រកាសជាផ្លូវជាដំណឹងដល់សារព័ត៌មានយើងខ្ញុំឱ្យដឹងថា អ្នកនាង សេង សុឃីម ត្រៀមចាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គលករូបនេះឬតារាស្រីទើបតែនឹងរះរូបនេះ ដែលកំពុងល្បីមានទំនាក់ទំនងស្នេហាជាមួយនាយ ចឺម រហូតផ្ទុះព័ត៌មានវិឌីអូប្រគល់ថ្ពាល់ឱ្យនាយ ថើប យ៉ាងសប្បាយរីករាយអមដោយការរិះគន់។

After Footer (Active) - damrei Mr1 Zone2

អ្នកនាង សេង សុឃីម បានប្រាប់ទូរសព្ទដល់សារព័ត៌មានយើងខ្ញុំឱ្យដឹងថា នាងពិតមិនដឹងពីមូលហេតុនិងសាច់រឿងនៃការផ្ទុះរឿងផ្ទុះកំហឹងពីសំណាក់តារាចម្រៀង មាស នីតា ពិតមែនហើយនាងបានអះអាងនាងមិនដែលស្គាល់ឬធ្លាប់ទាក់ទងអ្វីនឹងគ្នាឡើយ។ សូម្បីតែបញ្ហាបន្តិចបន្តួចក៏មិនដែលមានកើតជាមួយគ្នាដែរ ប៉ុន្តែនាងមិនដឹងថា មិនដឹងថា ហេតុបានជា មាស នីតា ខឹងសម្បារដល់ថ្នាក់ជេរប្រមាថនាងយ៉ាងធ្ងន់ធ្ងរបែបនេះ។ ពេលនេះនាងសូមឱ្យមេធាវីសិក្សារតាមផ្លូវច្បាប់ថា ចាត់ការបែបចំពោះតារាចម្រៀង មាស នីតា ។

សូមរំលឹកឡើងវិញថា រឿងផ្ទុះខ្លាំងបែបនេះគឺដំបូងគឺឡើយកញ្ញា មាន នីតា ត្រូវបុគ្គលមិនស្គាល់មុខ កាត់តរូបភាពខ្លួនជាមួយនឹងអ្នកនាង សេង សុឃីម បង្ហោះក្នុងពេញតិកតុក ថែមទាំងសរសេរថា មាស នីតា ជាស្រីកំណាន់របស់នាយ ចឺម រហូតដល់ថ្នាក់ មាស នីតា បែរជាផ្ទុះកំហឹងនិយាយពាក្យមិនសមរម្យយ៉ាងធ្ងន់ៗ ទៅកាន់ សេង សុឃីម ថែមទាំងបោះសម្តីថា អ្នកមេម៉ាយរូបនោះ ជាអ្នកបញ្ជាឱ្យកូនចៅនាងជាអ្នកបង្ហោះលួចវាយប្រហារ មាស នីតា ក្រោយខ្នង។

រឿងហេតុនេះកើតឡើងចេញពីការលេងសើចផ្តើមចេញពី មាស នីតា ដែលជាតារាចម្រៀងស្រីម្នាក់បែរហុចថ្ពាល់អោយនាយ ចឺម ជាមនុស្សប្រុសថើបលេងយ៉ាងសប្បាយទាំងខ្លួនជាស្រីក្រមុំ ហើយស្រាប់តែរាល់ដាល សេង សុឃីម ហើយបែកធ្លាយសារសម្លេងជេរប្រមាថជាច្រើនស្តាប់ហើយចង់លើសឈាមជំនួសសាម៉ីខ្លួនតែម្តង៕

Mr. Renno រូបភាពFacebook