បង្កើតបណ្ដាញសង្គមអ៊ីនស្ដាក្រាមផ្ទាល់ខ្លួនមិនបានប៉ុន្មាន Nadech ផុសរូបផ្អែមល្អែមជាមួយ Yaya ភ្លាម

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា តារាមុខស្រស់ ថ្ពាល់ខួច ចិញ្ចើមក្រាស់ Nadech ទើបតែបានបង្កើតបណ្ដាញសង្គមអ៊ីនស្ដាក្រាមផ្ទាល់ខ្លួនការពីថ្មីៗ កន្លងទៅនេះ។ មិនតែប៉ុណ្ណោះលោកថែមទាំងបានផុសរូបថតដែលបានថតនៅប្រទេសបារាំងជាមួយនឹងសំណព្វចិត្តរបស់លោកគឺ ស្រីស្រស់ Yaya ដែលមានភ្ជាប់ជាមួយនឹងប្រយោគដ៏ផ្អែមល្ហែមថា ‘I miss you so much’ រឺក៏ ‘បងនឹកអូនខ្លាំងណាស់’ ។

បន្ទាប់ពីបានឃើញ Nadech បង្ហាញភាពផ្អែមល្ហែមតាមបណ្ដាញសង្គមបែបនេះ បានធ្វើឲ្យមិត្តរួមអាជីពរបស់លោកជាច្រើនបានបញ្ចេញមតិថាអ្នកទាំងពីរពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់។ មិនត្រឹមតែមិត្តរួមអាជីពរបស់លោកប៉ុណ្ណោះទេ សូម្បីតែអ្នកគាំទ្រជាច្រើនក៏បានបញ្ចេញមតិសរសើរថាមួយគូនេះពិតជាផ្អែមល្ហែមណាស់ ហើយថែមទាំងលួចច្រណែនគូនេះយ៉ាងខ្លាំងទៀតផងក៏ព្រោះថាផ្អែមដូចស្ករពេក។

 

ប្រិយមិត្តស្រលាញ់គូនេះអត់ ?

អត្ថបទដោយ៖​ ស្រីពេជ្រ