ប៉ាម៉ាក់ត្រូវគ្នាហើយ! លោកប៉ា Baifern ផុសរូបជាមួយភរិយាថែមទាំងមានថេកផ្ញើរទៅអោយ Nine Napat ដោយប្រាប់ថា…..! មានរូបភាព

អាចនិយាយបានថាក្នុងកំឡុងពេលនេះគ្មានរឿងអ្វីក្ដៅនិងគួអោយចាប់អារម្មណ៍ខ្លាំងជាងរឿងរបស់តារាសម្ដែងល្បីឈ្មោះយ៉ាងលោក Nine Napat និងកញ្ញា​ Baifern Pimchanok ទៀតទេ បន្ទាប់ពីខាងប្រុសចេញមកសារភាពត្រង់ៗចំពោះមុខមហាជនថាខ្លួនពិតជាមានចិត្តចំពោះខាងស្រីពិតមែន

ជាក់ស្ដែង (30 វិច្ឆកា 2022) អ្នកបណ្ដាញសង្គមក៏បានទៅរុករកកកាយរូបផុសកន្លងមករបស់លោកប៉ាខាងស្រីដេលបានបង្ហោះកាលពីខែតុលាកន្លងមកនេះ ជារូបភាពលោកប៉ាថតគូរជាមួយអ្នកម៉ាក់ដោយស្ទាយថតរូបស្រដៀងនិងតួឯកប្រុសស្រីក្នុងរឿង  Friend zone  ដែលដើរតួដោយកូនស្រីជាទីស្រលាញ់ Baifern និង Nine

After Footer (Active) - damrei Mr1 Zone2

អមជាមួយនិងប្រយោគខ្លីៗថា  “Wifezone VS. Friend zone” ហើយនៅពេលដែលចូលទៅអានខមិនក៏ប្រទះឃើញ មានអ្នកបង្អាប់លេងចំពោះក្ដីស្រលាញ់របស់លោកប៉ាអ្នកម៉ាក់ច្រើន មានខ្លះទៀតសើចរឹងពោះក៏មានដែរ លោកប៉ាបានថេកផ្ញើរទៅអោយអនាគតកូនប្រសារទៀតផង ថ្វីត្បិតតែជារូបភាពផុសយូរហើយក្ដីតែសកម្មភាពនេះក៏បានធ្វើអោយហ្វេនៗមានសង្ឃឹមច្រើនដែរ

អត្ថបទដោយ​ : នីត្តា