ស្និតស្នាលគ្នាស្រាប់ទៅហើយសម្រាប់គូរតារាប្រុសស្រីល្បីឈ្មោះ Yaya Urassaya និង Nadech Kugimiya ដោយស្នេហារបស់អ្នកទាំងពីរដែលស្រលាញ់គ្នាយូរអង្វែងហើយស្ថិតនៅក្រោមក្រសែភ្នែកចាស់ទុំទាំងសងខាងតាំងតែពីដំបូង ហើយពីមួយថ្ងៃទៅមួយថ្ងៃភាពផ្អែមល្ហែមកាន់តែកើនឡើង
ដោយមុននេះក៏មានរូបភាពរបស់ Nadech ទៅរក Yaya ដល់ផ្ទះថ្មីនៅមាត់សមុទ្រ ដែលខាងស្រីទើបនិងទិញជូនលោកប៉ាជាទីស្រលាញ់បរិយាកាសហាក់បីដូចជាស្នាក់នៅរីស៊តអញ្ចឹង
ហើយនៅពេលថ្មីៗនេះ Nadech ក៏ទើបតែបង្អួតរូបភាពគូរនៅក្នុង IG ផ្ទាល់ខ្លួនអមជាមួយប្រយោគខ្លីៗថា “#កូនស្វាៗៗៗ” រូបភាពដំបូងគឺជារូបខាងប្រុសអោបដើមដូង ហើយរូបភាពក្រោយមកជារូបភាពផ្អែមល្ហែមរបស់អ្នកទាំងពីរថតខ្លួនឯង បន្ទាប់មកទៀតជារបស់ខាងស្រីកំពុងអោបដើមដូងដូចគ្នា
មួយគូរនេះត្រូវដងត្រូវផ្លែគ្នាណាស់ពិតជាគួអោយស្រលាញ់ទាំងពីរហើយ
អត្ថបទដោយ : នីត្តា

















